• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការកសាងសាលាអន្តេវាសិកអន្តរកម្រិតត្រូវតែធ្វើឡើងដោយក្ដីស្រឡាញ់ចំពោះបុព្វហេតុអប់រំ

នារសៀលថ្ងៃទី ១៤ តុលា នៅឃុំព្រំដែន Bat Mot ខេត្ត Thanh Hoa នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញថ្លែងមតិដឹកនាំ (រូបថត៖ VOV)

ពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិក អន្តរកម្រិតបឋមសិក្សា-អនុវិទ្យាល័យ Bat Mot ជាសាលាព្រំដែនមួយក្នុងចំណោមសាលាព្រំដែនទាំង ៦ ក្នុងខេត្ត Thanh Hoa ដែលចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៥ ដោយបានអនុវត្តតាមការសន្និដ្ឋានរបស់ការិយាល័យនយោបាយស្តីពីការវិនិយោគសាងសង់សាលាអន្តរកម្រិត បឋមសិក្សា មធ្យមសិក្សាចំនួន ២៤៨ នៅតាមឃុំព្រំដែនដីគោក។ អញ្ជើញថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានចាត់ទុកថា ការវិនិយោគលើការ សាងសង់សាលាអន្តេវាសិកគឺមានសារៈសំខាន់ណាស់ក្នុងការបំពេញតម្រូវ ការសិក្សា និងការរស់នៅរបស់សិស្ស; ស្នើដល់មូលដ្ឋានធានានូវដំណើរការសាងសង់ និងគុណភាពនៃគម្រោង ដោយខិតខំបង្ហើយបានមុនថ្ងៃទី៣០ សីហា ឆ្នាំក្រោយ ។“បើគ្មានសាលា កុមារជាច្រើនមិនអាចទៅសាលាបានទេ។ ឥឡូវនេះត្រូវតែមានសាលារៀនដើម្បីឲ្យកុមារទាំងអស់បានទៅរៀន។ នេះគឺសមភាពក្នុងវិស័យអប់រំ "សាបព្រួសអក្សរសម្រាប់ប្អូនៗ" "បណ្តុះចំណេះដឹង" "បំភ្លឺក្តីសុបិន" អោយប្អូនៗ បានសម្រេចសេចក្តីប្រាថ្នារបស់ខ្លួន។  នេះជាទំនួលខុសត្រូវរបស់រដ្ឋ ទំនួលខុសត្រូវសង្គម ទំនួលខុសត្រូវសាលា ទំនួលខុសត្រូវរបស់យើងម្នាក់ៗ ដូច្នេះហើយការកសាងសាលារៀនត្រូវធ្វើដោយអស់ពីចិត្ត ភាពបរិសុទ្ធ ដោយក្តីស្រឡាញ់ចំពោះការអប់រំ និងការបណ្តុះបណ្តាលរបស់យើងទាំងអស់គ្នា”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានជូនអំណោយដល់គ្រួសារដែលមានស្ថានភាពលំបាក គ្រួសារដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនៅក្នុងឃុំចំនួនពីរ គឺឃុំ Yen Nhan និងឃុំ Bat Mot; និងអាវរងារជាង ៦០០ ដល់សិស្សានុសិស្សទាំងអស់នៃសាលាអន្តរកម្រិត បឋមសិក្សា និងអនុវិទ្យាល័យ Bat Mot៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមសង្កត់ធ្ងន់លើសារដែលដាក់មនុស្សនៅទីតាំងកណ្តាលនៃដំណើរការអភិវឌ្ឍន៍ទាំងអស់

វៀតណាមសង្កត់ធ្ងន់លើសារដែលដាក់មនុស្សនៅទីតាំងកណ្តាលនៃដំណើរការអភិវឌ្ឍន៍ទាំងអស់

ក្នុងក្របខ័ណ្ឌនៃមហាសន្និ បាតអង្គការសហប្រជាជាតិលើកទី ៨០ នាថ្ងៃទី១៣ ខែតុលា គណៈប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Nguyen Minh Hang បានចូលរួមសកម្មភាពកិច្ចការបរទេសមួយចំនួន ដោយអះអាងសាររបស់វៀតណាម ដាក់មនុស្សនៅទីតាំងកណ្តាលនៃដំណើរការអភិវឌ្ឍន៍ទាំងអស់ និងស្នើឱ្យសហគមន៍អន្តរជាតិចែករំលែកវិធីសាស្រ្តនេះក្នុងបរិបទពិភពលោកនៅប្រឈមមុខនឹងបញ្ហាជាច្រើន។

Top