ឈរលើមូលដ្ឋានប្រវត្តិសាស្ត្រនៃរដ្ឋនីតិរដ្ឋសង្គមនិយម
រដ្ឋបដិវត្តន៍វៀត ណាម
ជាលទ្ធផលផ្ទាល់នៃជ័យជំនះដ៏ធំធេងដែលប្រជាជនវៀតណាមសម្រេចបានកាលពី ៨០ ឆ្នាំមុន
បាននិងកំពុងជំរុញការផ្លាស់ប្តូរថ្មី បន្តបំពេញបេសកកម្មប្រវត្តិសាស្ត្រយ៉ាងល្អឥតខ្ចោះ
ដែលជារដ្ឋរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។
រដ្ឋនីតិរដ្ឋត្រូវតែជារបស់ប្រជាជន
កាលនៅរស់
លោកប្រធានហូជីមិញបានបង្កើតទស្សនៈទឹ្រស្តីបង្កប់លក្ខណៈតម្រង់ទិសថា៖
រដ្ឋនីតិរដ្ឋត្រូវតែជារបស់ប្រជាជន។ នោះគឺជាគោលដៅផង ជាលក្ខណៈពិសេសផង
និងជាកត្តាដែលធានានូវបដិវត្តន៍ប្រកបដោយជោគជ័យយ៉ាងសព្វគ្រប់។
ក្នុងដំណើរប្រវត្តិសាស្ត្រ
នៅចំពោះមុខរាល់ភារកិច្ច និងតម្រូវការជាក់ស្តែងនៃសម័យកាលនីមួយៗ (តស៊ូ កសាងជាតិ
កសាងសង្គមនិយមភាគខាងជើង តស៊ូរំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ)
បក្សកុម្មយនិស្តវៀតណាមបានរៀបចំផែនការគោលនយោបាយលើកកំពស់តួនាទីរបស់អាជ្ញាធររដ្ឋ
ដើម្បីអនុវត្តបដិវត្តន៍ប្រជាធិបតេយ្យជាតិរបស់ប្រជាជន ទន្ទឹមនឹងនោះធានានូវសិទ្ធិ
និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន។
ក្នុងកម្មវិធីនយោបាយកសាងប្រទេសជាតិក្នុងសម័យអន្តរកាលឈានឡើងសង្គមនិយម
(បំពេញបន្ថែម និងអភិវឌ្ឍន៍ក្នុងឆ្នាំ ២០១១) “កសាងនីតិរដ្ឋសង្គមនិយម
របស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន” ក៏ជាទិសដៅមួយក្នុងចំណោមទិសដៅជាមូលដ្ឋានទាំង
៨ ដើម្បីអនុវត្តឱ្យបានជោគជ័យនូវគោលដៅដល់ពាក់កណ្តាលសតវត្សន៍ទី ២១
ដោយខិតខំកសាងប្រទេសទៅជាប្រទេសឧស្សាហូបនីយកម្មទំនើប។
ការកសាងរដ្ឋរបស់ប្រជាជនដោយប្រជាជនដើម្បីប្រជាជន
ត្រូវបានអនុវត្តន៍ជាក់ស្តែង គឺជាទិសដៅ និងគោលការណ៍នៃការរៀបចំ-ប្រតិបត្តិការ
និងការអនុវត្តមុខងាររបស់ក្បាលម៉ាស៊ីនគ្រប់គ្រងរដ្ឋ នៅគ្រប់ជាន់ថ្នាក់នៅវៀតណាម
ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។
ដោយប្រជាជនដើម្បីប្រជាជនគឺធានា
និងអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ
ក្នុងរយៈពេល
៨០ ឆ្នាំកន្លងមកនេះ ពីរដ្ឋវៀតណាមប្រជាធិបតីសាធារណរដ្ឋ
រហូតដល់រដ្ឋនីតិរដ្ឋសង្គមនិយម គំរូនៃការរៀបចំ អង្គការចាត់តាំងក្បាលម៉ាស៊ីន
វិធីសាស្រ្តប្រតិបត្តិការ និងដំណើរការរបស់អាជ្ញាធររដ្ឋមានការផ្លាស់ប្តូរនិងកែលម្អ
ដោយបំពេញតាមតម្រូវការនៃបុព្វហេតុបដិវត្តន៍ ប៉ុន្តែសុទ្ធតែគោរពតាមទស្សនៈរបស់រដ្ឋរបស់ប្រជាជន
ដោយប្រជាជន និងដើម្បីប្រជាជន។
ចាប់ពីថ្ងៃទី១
ខែកក្កដា ឆ្នាំ ២០២៥ គំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិតបានចូលជាធរមាន
ដែលជាការអភិវឌ្ឍគួរឲ្យកត់សម្គាល់ លើផ្នែកស្ថាប័ន វិមជ្ឈការ វិសហមជ្ឈការ
បំបាត់ភាពកក់ស្ទះ នាំក្បាលម៉ាស៊ីន និងប្រតិបត្តិការរបស់អាជ្ញាធររដ្ឋខិតមកជិតប្រជាជន
បម្រើប្រជាជនបានទាន់ពេលវេលា។ ទន្ទឹមនឹងការផ្លាស់ប្តូរនោះ កំណែទម្រង់រដ្ឋបាល
កសាងរដ្ឋាភិបាល អាជ្ញាធរអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល...
មានជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បម្រើឱ្យកាន់តែល្អប្រសើរនូវភារកិច្ចនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម
និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
អញ្ជើញថ្លែងមតិក្នុងសន្និសីទអនឡាញស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវៈទាក់
ទងនឹងការកសាងបក្ស ការគ្រប់គ្រងរដ្ឋ ការរៀបចំ និងប្រតិបត្តិការរណសិរ្សមាតុភូមិ
អង្គការនយោបាយនៅថ្នាក់ឃុំ (ថ្មី) នាថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រី
លោក ហ្វាម មិញ ជិញ បានឲ្យដឹងថា៖
“គណៈកម្មាធិការបក្ស
អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លើកកម្ពស់ស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត
ភាពបត់បែននិងការទទួលខុសត្រូវចំពោះប្រជាជននិងប្រទេសជាតិ។ ពេលយើងផ្លាស់ប្តូរសភាពការ
គឺអាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយ ស្តាប់មតិប្រជាជន
ប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្តែង ពង្រឹងការពិត ផ្តោតលើមូលដ្ឋាន
ខិតជិតគ្រប់ជ្រុងជ្រោយ ដោយស្មារតីផ្ទៀងស្តាប់ប្រជាជន”។
៨០ឆ្នាំនៃការកសាងរដ្ឋ
អាជ្ញាធររបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន ហើយក៏ជា ៨០ឆ្នាំដែលវៀតណាម
ធានានិងអនុវត្តសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋបន្តិចម្តងៗ។
អាជ្ញាធររដ្ឋដើរតួនាទីសំខាន់បំផុតក្នុងការកសាង
និងអនុវត្តប្រព័ន្ធសន្តិសុខសង្គមពហុស្រទាប់ ទូលំទូលាយ...។
ទាំងនេះគឺជាសក្ខីភាពដ៏រស់រវើកអំពីរដ្ឋមួយដែលរបស់ប្រជាជន ដោយប្រជាជន
និងដើម្បីប្រជាជន៕