• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងអាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញប្រកបដោយឆ្លាតវៃ និងទំនើប

នៅព្រឹកថ្ងៃទី ៧ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ បានចុះត្រួតពិនិត្យវឌ្ឍនភាព ដោះស្រាយការលំបាកនិងឧបសគ្គ ដើម្បីជំរុញគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ក្នុងខេត្តបាក់និញ និងគម្រោងពាក់ព័ន្ធនានា ក៏ដូចជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ជាមួយទីក្រុងហាណូយផងដែរ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ត្រួតពិនិត្យវឌ្ឍនភាព និងការដោះស្រាយការលំបាក និងឧបសគ្គ ដើម្បីជំរុញគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិ យ៉ាប៊ិញ នៅខេត្តបាក់និញ។ រូបថត៖ VNA

បន្ទាប់ពីត្រួតពិនិត្យនិងលើកទឹកចិត្តដល់កម្លាំងពលករលើការដ្ឋានសាងសង់ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជិញ បានធ្វើការជាមួយថ្នាក់ដឹកនាំក្រសួង ផ្នែកនិងមូលដ្ឋាននានា លើស្ថានភាពអនុវត្ត ជាពិសេសដោះស្រាយការលំបាកនិងឧបសគ្គ ដើម្បីជំរុញការអនុវត្តគម្រោង។

ទិដ្ឋភាពនៃសម័យប្រជុំ។ រូបថត៖ VNA

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់លើគោលដៅនៃការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ ក្នុងទិសដៅប្រើប្រាស់ពីរយ៉ាង ដោយតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយនឹងការធានាសន្តិសុខ និងការពារជាតិ; កសាងអាកាសយានដ្ឋានតាមទិសឆ្លាតវៃ ស៊ីវិល័យ និងទំនើប; កសាងតំបន់សេដ្ឋកិច្ចអាកាសចរណ៍ ក្នុងទិសដៅបើកចំហ ទំនើប និងធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ។ រូបថត៖ VNA

បើតាមលោកនាយករដ្ឋមន្ត្រី ការវិនិយោគលើការសាងសង់អាកាសយានដ្ឋានអន្តរជាតិយ៉ាប៊ិញ និងប្រព័ន្ធអេកូឡូស៊ីជុំវិញនឹងបើកចេញឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់ខេត្តបាក់និញ និងទីក្រុងហាណូយ តភ្ជាប់ជាមួយទីក្រុងហៃផុងនិងខេត្តក្វាងនិញ; តភ្ជាប់ការដឹកជញ្ជូនទំនើបៗនៅក្នុងតំបន់ដីសណ្តទន្លេក្រហម ជាមួយបណ្តាខេត្តនៅភាគនិរតីប្រទេសចិន និងការតភ្ជាប់អន្តរជាតិតាមផ្លូវសមុទ្រ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top