អគ្គលេខាបក្ស លោក តូ ឡឹម, នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ, ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងថ្នាក់ដឹកនាំបក្សនិងរដ្ឋជាច្រើនរូបទៀតបានអញ្ជើញចូលរួមកម្មវិធីនៅសាលប្រជុំនៃទីក្រុងហាណូយ ទីក្រុង Hue និងទីក្រុងហូជីមិញ។
កម្មវិធីនយោបាយនិងសិល្បៈ “ក្រោមទង់ដ៏រុងរឿង” បង្កើតឡើងវិញនូវបរិយាកាសប្រវត្តិសាស្ត្រដ៏ពិសិដ្ឋ និងវីរភាពនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៖ បដិវត្តខែសីហា ទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ បរិយាកាសដ៏ពុះកញ្ជ្រោលនៃទីក្រុងហាណូយក្នុងរយៈពេល ៦០ ថ្ងៃ និងយប់នៃការប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង; សង្គ្រាមប្រឆាំងអាមេរិក; បរិបទហាណូយឆ្នាំ ១៩៧២; ថ្ងៃរំដោះភាគខាងត្បូង... និងរឿងយុទ្ធជនដែលត្រៀមលះបង់ខ្លួន ដើម្បីរួមចំណែកបង្កើតប្រវត្តិសាស្ត្រ រឿងប្រពន្ធនិងម្តាយ រង់ចាំប្តី-កូន ដែលមិនវិលត្រឡប់ពីសមរភូមិជួរមុខជាដើម។
សារដែលខ្ជាប់ខ្ជួននៃកម្មវិធី "ក្រោមទង់ដ៏រុងរឿង" គឺជាតិមួយ ជំនឿមួយ ឆន្ទៈមួយ សេចក្តីប្រាថ្នាមួយ។ កម្មវិធីនេះបានបំផុសមោទនភាពជាតិ ឧត្តមគតិបដិវត្តន៍ ជំរុញជំនឿ ទំនួលខុសត្រូវនិងសេចក្តីប្រាថ្នា ដើម្បីរួមចំណែកដល់យុវជនជំនាន់ក្រោយ៕