• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីជួបប្រាស្រ័យសិល្បៈ “និទាឃរដូវគឺជាក្ដីសង្ឃឹម”

ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)
 

នេះជាលើកទី២ហើយដែលកម្មវិធីត្រូវបានរៀបចំឡើង ក្នុងបំណងចង់ នាំមកនុវក្ដីសប្បាយរីករាយជូនជនរងគ្រោះដោយសារ ធាតុគីមីពុលពណ៌ លឿងទុំ/dioxin ជនរងគ្រោះដោយសារគ្រាប់បែកមីន ព្រមទាំងលើកតម្កើង យុទ្ធជនក្នុងសម័យសង្គ្រាមផងដែរ។

នាយប់ថ្ងៃទី១០ មករា នៅទីក្រុងហូជីមិញ គណៈកម្មាធិការជាតិដឹកនាំ ការជំនះពុះពារលើផលវិបាកដោយ សារគ្រាប់បែកមីននិងសារធាតុគីមី ក្រោយពីសង្គ្រាមនៅវៀតណាម មូលនិធិសន្តិភាព វៀតណាម សមាគម ន៍ ជួយឧបត្ថម្ភការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីនវៀតណាម សមាគមន៍ជនរងគ្រោះដោយសារ ធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម និងអង្គភាពផ្សេងមួយចំនួន បានរៀបចំកម្មវិធីជួបប្រាស្រ័យ សិល្បៈក្រោមមូលបទ “និទាឃរដូវគឺជាក្ដីសង្ឃឹម” ឆ្នាំ២០២១។        នេះជាលើកទី២ហើយដែល កម្មវិធីត្រូវបានរៀបចំឡើង ក្នុងបំណងចង់ នាំមកនុវក្ដីសប្បាយរីករាយ ជូនជនរងគ្រោះដោយសារ ធាតុគីមីពុលពណ៌ លឿងទុំ/dioxin ជនរងគ្រោះដោយសារគ្រាប់បែកមីន ព្រមទាំងលើកតម្កើង យុទ្ធជនក្នុងសម័យសង្គ្រាមផងដែរ។ ថ្លែងនៅកម្មវិធីនេះ ឧបនាយករដ្ឋមន្រ្តី ប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “ក្រោយពីការឯកភាពទឹកដីប្រទេសជាតិមក បក្សនិងរដ្ឋតែងតែ យកចិត្តទុកដាក់ពិសេសដល់ការជំនះពុះពារលើផលវិបាកដោយសារគ្រាប់ បែកមីននិងធាតុគីមីពុលដែលនៅតែតម្កល់ទុកពីសង្គ្រាម។ ដោយចាត់ទុក នេះជាភារកិច្ចបន្ទាន់ ជាប្រចាំ យូរអង្វែង ការងារជំនះពុះ ពារផលវិបាកត្រូវ បានបញ្ជាដឹកនាំយ៉ាងម៉ឺងម៉ាត់។ ទោះបីជាសេដ្ឋកិច្ចនៅតែជួបការលំបាកជា ច្រើនក៏ដោយ ប៉ុន្តែ ជារៀងរាល់ឆ្នាំ រដ្ឋបានចំណាយថវិការាប់លានលានដុង សម្រាប់ការងារនេះ ព្រមទាំងអំពាវ នាវយ៉ាងសកម្មឲ្យមានការរួមដៃរបស់ សហគមន៍ទាំងក្នុងនិងក្រៅប្រទេសផងដែរ”។

ក្នុងឱកាសនេះដែរ មូលនិធិសន្តិភាពវៀតណាមបានប្រគល់អំណោយ ជូនចំពោះជនរងគ្រោះដោយសារជាតិគីមីពុលនិងគ្រាប់បែកមីនចំនួន៥០ នាក់ ក្នុងតម្លៃសរុប ៣៥០ លានដុង៕

តាម VOV5 -  វិទ្យុសំឡេងវៀតណាម

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

វៀតណាមបានកែលម្អគោលនយោបាយ បង្កើនសមត្ថភាពគ្រប់គ្រងនិងអភិវឌ្ឍន៍ការនេសាទប្រកបដោយចីរភាព

នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីលោក ត្រឹន ហុង ហា នៅក្នុងសម័យប្រជុំការងារនាថ្ងៃទី ១៩ ខែមីនា ជាមួយក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) ក្នុងអំឡុងពេលទស្សនកិច្ចរបស់ក្រុមការងារ នៅ វៀតណាម ដើម្បីវាយតម្លៃនិងពិនិត្យឡើងវិញនូវការអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នៅវៀតណាម។

Top