• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា៖ គណបក្ស CPP បើកការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ


 សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា
 

 សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាបានចាត់ទុកថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ CPP មានយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ នាំប្រទេសកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយថែម​ទាំង​ទទួល​បាន​សមិទ្ធិផល គួរជាទីមោទនភាព។
 
នាព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ​២០១៩ នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា (CPP) បានបើក​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជ​ធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ អញ្ជើញថ្លែងនៅទីនេះ ​សម្តេច​វិបុល​សេនាភក្តី​ សាយ ឈុំ អនុប្រធានគណបក្ស​ប្រជាជនកម្ពុជាបានចាត់ទុកថា​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្ល​ង​ទៅ ​CPP មានយុទ្ធសាស្ត្រដឹកនាំដ៏ត្រឹមត្រូវ នាំប្រទេសកម្ពុជាអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយ​ថែម​ទាំង​ទទួល​បាន​សមិទ្ធិផល​ គួរជាទីមោទនភាព។ ជាមួយនឹងយុទ្ធសាស្ត្រច​តុកោណ និងការដឹកនាំរបស់ប្រធាន គ​ណបក្ស​ CPP​ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុនសែននោះ CPP បាន​រៀបចំ​ផែន​ការនាំ​ក្រុម​ប្រឹក្សមូ​ល​ដ្ឋាន​គ្រប់​ជាន់​ថ្នាក់​រួមវិភាគ​ទានថែមទៀត ទៅក្នុងការអភិ​វឌ្ឍរបស់ខេត្ត ក្រុងនិ​មួយ​ៗ និង​ប្រទេស​ទាំងមូល​នា​ពេល​ខាង​មុខ​។
 
តាមគម្រោង គណបក្ស CPP នឹងបើកការឃោសនាបោះឆ្នោតក្នុងរយៈពេល៨ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែឧសភា នៅ​គ្រប់​​​ខេត្ត ក្នុងនៃប្រទេស៕​

 

​តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top