• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាអំពាវនាវឲ្យជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ានតាមគន្លងប្រក្រតីភាពថ្មី

ដើម្បីដោះស្រាយបញ្ហាទាំងនេះសំដៅនាំ មកនូវផលប្រយោជន៍និងវិបុលភាពសម្រាប់អាស៊ាន កម្ពុជាចាត់ទុកថា អាស៊ានចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។
 

សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ (រូបថត៖ AFP/VNA)


សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា បាន សង្កត់ធ្ងន់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ានតាមគន្លងប្រក្រតីភាព ថ្មីគឺជាភារកិច្ចចាំបាច់ដើម្បីបង្កើតកម្លាំងដ៏ធំធេង សំដៅប្រែក្លាយអាស៊ានទៅជាតំបន់មួយ ដែលមានភាពធន់ និងភាពប្រកួតប្រជែង។

អញ្ជើញថ្លែងនៅពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី២៧និងកិច្ច ប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងតាមទម្រង់អនឡាញនោះ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែនចាត់ទុកថា ក្រៅពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩ និង អភិវឌ្ឍយុទ្ធសាស្ត្រសំដៅស្ដារនិងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ពិភពលោកក៏កំពុង ប្រឈមនឹងបញ្ហារួមជាច្រើនដូចជាការប្រួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាម ពាណិជ្ជកម្មនិងការប្រែប្រួលអាកាសធាតុ។ ដើម្បីដោះស្រាយបញ្ហាទាំងនេះសំដៅនាំ មកនូវផលប្រយោជន៍និងវិបុលភាពសម្រាប់អាស៊ាន កម្ពុជាចាត់ទុកថា អាស៊ានចាំបាច់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ពហុភាគីនិយមនិងការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ។

ក្នុងសុន្ទរកថារបស់ខ្លួនដែរ នាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែនក៏បាន អំពាវនាវឲ្យអាស៊ានបន្តអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ ហើយលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តដែលមានមេត្រីភាព បរិស្ថានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top