• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាអំពាវនាវឱ្យមានការពង្រីគចំណងសាមគ្គីភាពក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នាថ្ងៃទី ២៤ ខែមីនា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា  បានអំពាវនាវដល់ប្រទេសសមាជិកចំនួន ៦ ក្នុងកិច្ចសហប្រតិបត្តិការមេគង្គ - ឡានឆាង (LMC) បន្តបង្ហាញពីចំណងសាមគ្គីភាពរបស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា  (ប្រភព៖ Khmertimeskh.com)


ក្នុងសារនៃពិធីរំលឹក“ខួបសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាង ឆ្នាំ២០២១ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំ លោក សុខុន បានមានប្រសាសន៍ថាឆ្នាំ ២០២០ ត្រូវបានគ្របដណ្តប់ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយជំងឺនេះក៏ជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សុវត្ថិភាពនៃសុខភាពសាធារណៈ និងការធ្វើដំណើររបស់មនុស្ស ក៏ដូចជាលំហូរនៃសង្វាក់ផ្គត់ផ្គង់សកលផងដែរ។

លោកប្រាក់សុខុន បានបញ្ជាក់ថែមទៀតថា ដើម្បីធានាបាននូវការស្តារសេដ្ឋកិច្ច - សង្គមឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ នៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ LMC លើកទី ៣ កាលពីខែសីហាឆ្នាំ ២០២០ ថ្នាក់ដឹកនាំនៃប្រទេស LMC បានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ ដោយការពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈ តាមរយៈការបង្កើតសហគមន៍សុខាភិបាលសាធារណៈមេគង្គ - ឡានឆាងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top