• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាសង្ឃឹមថា ពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ចិននិងសមាជិកអាស៊ាន អាចឈានទៅចុះហត្ថលេខាលើ COC ស្តីពីសមុទ្រខាងកើត

កម្ពុជានឹងកាន់តួនាទីជាប្រធានអាស៊ានជាលើកទី៣ ហើយក្នុងរបៀបវារៈ កម្ពុជានឹងផ្តល់អាទិភាពដល់ការលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន និងធានាសន្តិភាពក៏ដូចជាសន្តិសុខក្នុងតំបន់។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រូបថត៖ អ្នកយកព័ត៌មាន VOV ប្រចាំកម្ពុជា

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា នៅលើបណ្តាញសង្គម Facebook របស់លោក បាននបញ្ជាក់និងដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុនសែន ដោយបង្ហាញពីក្តីសង្ឃឹមថា នៅពេលដែលកម្ពុជាធ្វើជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២២ ចិននិងប្រទេសសមាជិកអាស៊ានអាចឈានទៅចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC)។ មុននោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានបញ្ជាក់ដែរថា សមុទ្រខាងកើត គឺជាតំបន់សមុទ្រដែលមានសន្តិភាពនិងស្ថិរភាព មានសេរីភាពក្នុងការធ្វើនាវាចរណ៍ និងអាកាសចរណ៍។ ប្រទេសដែលមានជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត ចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ។

សូមគូសបញ្ជាក់ថា កម្ពុជានឹងកាន់តួនាទីជាប្រធានអាស៊ានជាលើកទី ៣ ហើយក្នុងរបៀបវារៈ កម្ពុជានឹងផ្តល់អាទិភាពដល់ការលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន និងធានាសន្តិភាពក៏ដូចជាសន្តិសុខក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នាយករដ្ឋមន្ត្រីវៀតណាមស្នើឱ្យ WEF រៀបចំវេទិកាសេដ្ឋកិច្ចសរទរដូវ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ "ការផ្លាស់ប្តូរបៃតងក្នុងយុគសម័យឌីជីថល" នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានទទួលជួបជាមួយនាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោក Stephan Mergenthaler។

Top