• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាវាយតម្លៃខ្ពស់ចំពោះអង្គការសហប្រជាជាតិក្នុងកិច្ចសហប្រតិបត្តិការជំរុញពហុភាគីនិយម

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្តគ្នាក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខនិងវិបុលភាពតំបន់និងសកល។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ច-ហិរញ្ញវត្ថុកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។
(រូបថត៖ VOV)


នាថ្ងៃទី១៥ វិច្ឆិកា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិដែលត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធនានា។ តាង នាមសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី សេដ្ឋកិច្ច-ហិរញ្ញវត្ថុកម្ពុជា លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧៥ របស់អង្គការសហប្រជាជាតិហើយសម្ដែងនូវការគាំទ្រចំពោះមូលបទរបស់អង្គការសហប្រជាជាតិក្នុងឆ្នាំ ២០២០នេះគឺ “អនាគតដែលយើងទាំងអស់ចង់បានអង្គការសហប្រជាជាតិ ដែលយើងត្រូវការ៖ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពហុភាគីនិយម” ដែលឆ្លុះបញ្ចាំងអំពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់បណ្ដាប្រជាជាតិនានានៅទូទាំងពិភពលោក ក្នុងការការពារសន្តិភាព និងវិបុលភាព តាមរយៈ ការប្ដេជ្ញារួមចំពោះពហុភាគីនិយម។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការ កម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហ ប្រជាជាតិក្នុងនាមជាដៃគូគួរឲ្យជឿទុកចិត្តគ្នា ក្នុងការជំរុញពហុភាគីនិយម សន្តិភាព សន្តិសុខនិងវិបុលភាពតំបន់និងសកល។ អាស៊ានស្វាគមន៍ការគាំទ្ររបស់អង្គការសហប្រជាជាតិដល់ការកសាងសហគមន៍អាស៊ាន មជ្ឈភាពអាស៊ាននិងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top