• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជារៀបចំការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកការទូតវៀតណាម

ប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចំនួន ១០៥ នាក់ ត្រូវបានចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២៣ ខែមីនា។ ប្រភេទវ៉ាក់សាំងដែលក្រសួងសុខាភិបាលកម្ពុជាប្រើសម្រាប់ការចាក់ជូនដល់អ្នកការទូតលើកនេះ គឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាក្រោមម៉ាក់យីហោ Covishield ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ត្រូវបានចាក់វ៉ាក់សាំង AstraZeneca ដំបូងគេក្នុងប្រតិភូវៀតណាម


នាព្រឹកថ្ងៃទី ២៣ ខែមីនា នៅរាជធានីភ្នំពេញ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សហការជាមួយក្រសួងសុខាភិបាលកម្ពុជាបានរៀបចំកម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់កម្មាភិបាលការទូតនិងសាច់ញាតិរបស់គេ ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា។

ប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ចំនួន ១០៥ នាក់ ត្រូវបានចាក់វ៉ាក់សាំងនៅព្រឹកថ្ងៃទី ២៣ ខែមីនា។ ប្រភេទវ៉ាក់សាំងដែលក្រសួងសុខាភិបាល     កម្ពុជាប្រើសម្រាប់ការចាក់ជូនដល់អ្នកការទូតលើកនេះ គឺជាវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាក្រោមម៉ាក់យីហោ Covishield។ គួរបញ្ជាក់ថា កញ្ចប់វ៉ាក់សាំងដែលប្រទេសកម្ពុជាទទួលបានលើកនេះគឺអាស្រ័យលើយន្តការ Covax កាលពីថ្ងៃទី ២ ខែមីនា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

សហគមន៍អន្តរជាតិប្រតិកម្មចំពោះការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីអង្គការអន្តរជាតិចំនួន ៦៦

នាថ្ងៃទី ៨ ខែមករា មេដឹកនាំនៃប្រទេសនានានិងអង្គការពហុភាគីជុំវិញពិភពលោកបានចេញប្រតិកម្មចំពោះការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ ទីភ្នាក់ងារ និងគណៈកម្មាធិការអន្តរជាតិចំនួន ៦៦ ក្នុងនោះមានអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) និងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA)។

Top