នៅថ្ងៃដដែលនេះ ប្រធានព្រឹទ្ធសភាកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ក្នុងនោះសង្កត់ធ្ងន់លើការគាំទ្រដ៏ ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម និងមិត្តភក្តិជុំវិញពិភពលោក ដើម្បីផ្តួលរំលំ របបកម្ពុជាប្រជាធិបតេយ្យ ដណ្ដើមបានជ័យជំនះដ៏ត្រចះត្រចង់នៅថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។ មហាជ័យជំនះទី ៧ ខែមករា ឆ្នាំ១៩៧៩ បានបើកយុគសម័យថ្មី ហើយប្រជាជនកម្ពុជាដណ្ដើមមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីកសាងមាតុភូមិ ឡើងវិញ។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានឈ្មោះដើមជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានបង្កើតឡើងនៅតំបន់រំដោះនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ១៩៧៨ នៅភូមិជើងឃ្លួ ឃុំ ពីរ ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។ កងកម្លាំងស្នេហាជាតិរបស់កម្ពុជា នៅពេលនោះបានប្រមូលផ្តុំគ្នាក្រោមទង់រណសិរ្សពីរធ្នូ ដោយមានការគាំទ្រ និងការជួយឧបត្ថម្ភទាន់ពេលវេលាពីកងទ័ពស្ម័គ្រចិត្តវៀតណាម រួមគ្នាក្រោកឈរឡើងផ្តួលរំលំ របបប្រល័យពូជសាសន៍ រំដោះមាតុភូមិ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕