• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា - ឡាវបន្តរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

ក្រោយកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនរវាងឡាវ និងកម្ពុជា (សម្រេចបាន ៨៦% នៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន)។
ជំនួបធ្វើការទ្វេភាគី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅឡាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដ៏សំខាន់ ដើម្បីរឹតបន្តឹង និងពង្រីកថែមទៀតទំនាក់ទំនងមិត្តភាព សាមគ្គីភាពប្រពៃណី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចពិភាក្សា ដែលបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី ១៣ កុម្ភៈកន្លងទៅនៅទីក្រុងវៀងចន្ទន៍ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានឯកភាពគ្នាបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងជាន់ខ្ពស់; បន្តបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ៖ នយោបាយ ការទូត ការពារជាតិ និងសន្តិសុខ; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ; បន្តសម្របសម្រួលគ្នានៅវេទិកាតំបន់ និងអន្តរជាតិ។

ក្រោយកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនរវាងឡាវ និងកម្ពុជា (សម្រេចបាន ៨៦% នៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន) និងផែនការសកម្មភាពរួមឡាវ-កម្ពុជា ដំណាក់កាល ២០២៣-២០២៧)៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top