• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា - ចិនពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

រដ្ឋមន្រ្តីមេគង្គ - ឡានធឿងថតរូបអនុស្សាវរីយ៍  (រូបថត៖ cand.com.vn)
 

នៅខាងក្រៅកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន - ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - ឡានឆាងលើកទី ៦ ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Chongqing ប្រទេសចិននោះ កាលពីថ្ងៃទី ៨ ខែមិថុនា លោក ប្រាក់សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

ភាគីទាំងពីរបានអះអាងពីការប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានឯកភាពគ្នាពន្លឿនបែបបទក្នុងប្រទេស ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កម្ពុជា - ចិន ឆ្ពោះទៅរកការជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ចិនបានសន្យានាំចូលកសិផលបន្ថែម ជាពិសេសគឺផ្លែស្វាយនិងអង្ករពីកម្ពុជា ព្រមទាំងជួយឧបត្ថម្ភកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន  ៥ សែនដូសបន្ថែម ក៏ដូចជាផ្ដល់ឲ្យកម្ពុជាវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ៤,៥ លានដូសបន្ថែមទៀតនៅខែមិថុនានេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ នាយឧត្តមសេនីយ៍ Vo Nguyen Giap - អ្នកយុទ្ធសាស្ត្រដ៏ឈ្លាសវៃ

ជ័យជំនះ Dien Bien Phu មិនត្រឹមតែបញ្ចប់សង្រ្គាមតស៊ូ ប្រឆាំងអាណានិគម រយៈពេល ៩ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក្នុងទិដ្ឋភាពជាច្រើនក៏ជាទ្រឹស្តី និងមូលដ្ឋានជាក់ស្តែងដ៏រឹងមាំសម្រាប់ការតស៊ូដណ្តើមឯករាជ្យ របស់ប្រជាជន វៀតណាមផងដែរ។

Top