• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងយោធានិងប្រជាជនទីក្រុង Can Tho អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ៖ ពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជន

លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹម
រណសិរ្សមាតុភូមិវៀតណាម ថ្លែងនៅកម្មវិធី។ (រូបថត៖ VOV)

 

ថ្លែងនៅកម្មវិធី លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានកោតសរសើរទីក្រុង Can Tho ដោយបានរៀបចំបុណ្យតេតកងយោធា-ប្រជាជនដ៏មានអត្ថន័យជាក់ស្ដែង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។

កម្មវិធី “កងយោធានិងប្រជាជន Can Tho អំណរបុណ្យចូលឆ្នាំថ្មី ២០២១” បានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី១០ មេសា នៅវិទ្យាស្ថានព្រះពុទ្ធសាសនាថេរវាទខ្មែរ ខ័ណ្ឌ O Mon ទីក្រុង Can Tho ដើម្បីទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរ។ នេះជាលើកដំបូងហើយដែលទីក្រុង Can Tho រៀបចំព្រឹត្តិការណ៍នេះ។ ថ្លែងនៅកម្មវិធី លោក Tran Thanh Man អនុប្រធានប្រចាំការរដ្ឋសភា និងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានកោតសរសើរទីក្រុង Can Tho ដោយបានរៀបចំបុណ្យតេតកងយោធា-ប្រជាជនដ៏មានអត្ថន័យជាក់ស្ដែង និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិខ្មែរ។ លោកក៏បានជូនពរព្រះសង្ឃ អាចារ្យ កម្មាភិបាល មន្ត្រីរដ្ឋការ យុទ្ធជននិងប្រជាជនជាជនជាតិខ្មែរទាំងមូល ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ២០២១ ប្រកបដោយភាពសុខសាន្តត្រាណ ភាពកក់ក្ដៅនិងសុភមង្គលផងដែរ​គួរជម្រាបបន្ថែមទៀតថា កម្មវិធីកងទ័ព-ប្រជាជនអំណរសាទរបុណ្យចូលឆ្នាំថ្មីមានសកម្មភាពជាច្រើនដូចជា៖ អុជបំភ្លឺផ្លូវជនបទ កសាងផ្ទះមហាសាមគ្គីភាព ប្រគល់អំណោយជូនគ្រួសារស្ថិតនៅក្នុងគោលនយោបាយ គ្រួសារក្រីក្រនិងប្រគល់អាហារូបករណ៍ជូនសិស្សានុសិស្សក្រីក្រតែឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ។ សកម្មភាពទាំងនេះបានពង្រឹង រឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជនក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top