• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងពេទ្យកម្រិត២នៅទីក្រុងហូជីមិញនឹងត្រូវបានដាក់អោយដំណើរការនាថ្ងៃទី១០កុម្ភៈ

​នា​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជាការដ្ឋានទីក្រុងនិងមន្ទីរសុខាភិបាលទីក្រុង ហូជីមិញ ភាគខាងត្បូងវៀតណាម បាន​ដំណើរការសកម្មភាពត្រៀមរៀបចំ សម្រាប់កងពេទ្យកម្រិត២បម្រើការ​ងារ​បង្កា​រ​ទប់​ស្កាត់​ជំងឺ​រាត​ត្បាត​បង្ក​ឡើង​​ដោយ​វីរុសកូរ៉ូណា (nCoV) នៅទីក្រុង។ កងពេទ្យកម្រិត២នេះគ្រោងនឹងត្រូវ បានដាក់​អោយ​ដំណើរ​ការ​នាព្រឹក​​ថ្ងៃទី​១០កុម្ភៈខាងមុខនេះ។ ក្នុងដំណាក់ កាលដំបូង មន្ទីរពេទ្យត្រូពិក​នឹង​បញ្ជូន​ធន​ធាន​មនុស្ស​ឯកទេស​ទៅកាន់​ កងពេទ្យកម្រិត២នេះ ហើយបញ្ជាការដ្ឋានទីក្រុងនឹងទទួលការខុសត្រូវអំពី ធនធាន​មនុស្ស​មិន​មែន​ឯកទេស​។ បណ្ដាមន្ទីរពេទ្យផ្សេងៗនៅទីក្រុង ខ័ណ្ឌ ស្រុក នឹងបញ្ជូនវេជ្ជបណ្ឌិត គិលានុដ្ឋាយិកា​ទៅបំពេញ​ភារកិច្ច​ដោយ​ប្ដូរ​វេន នៅកងពេទ្យកម្រិត២នេះ ដោយផ្អែកលើស្ថានភាពនៃជំងឺ។ ក្រៅពីកងពេទ្យ កម្រិត២ គិតរហូត​ដល់​បច្ចុប្បន្ន​នេះ មានមន្ទីរពេទ្យចំនួន៤៧នៅទីក្រុង ហូជីមិញ បានរៀបចំបន្ទប់ពិនិត្យជាបឋម និងតំបន់​ដាក់​ដោយ​ឡែក​ពីគេ ដើម្បីប្រមូលផ្ដុំនិងព្យាបាលអ្នកជំងឺ​ដែលឆ្លងវីរុស nCoV ផងដែរ៕
 

តាម ​VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

ប្រធានរដ្ឋ លោក លឿង គឿង៖ វៀតណាមមានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី

លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត និងតាមរយៈបណ្តាញផ្សេងៗគ្នា; បើកទូលាយវិស័យសហប្រតិបត្តិការ ដែលភាគីទាំងពីរអាចបំពេញបន្ថែមនិងគាំទ្រគ្នាទៅវិញទៅមក។

Top