ដោយមានប្រធានបទ៖ «កងកម្លាំងការពារស៊ីវិលនៃកងទ័ពវៀតណាម ឡាវ និងកម្ពុជា សម្របសម្រួលក្នុងការឆ្លើយតប និងជំនះលើផលវិបាកនៃព្យុះទីហ្វុង» សមយុទ្ធនេះគឺសំដៅបង្កើនសមត្ថភាពក្នុងការបញ្ជា និងការសម្របសម្រួលរវាងកងទ័ពទាំងបីក្នុងការងារជួយសង្គ្រោះគ្រោះមហន្តរាយនិងគ្រោះធម្មជាតិ។
នៅក្នុងសុន្ទរកថាបើក លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា សមយុទ្ធរួមលើកនេះគឺជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កងទ័ពនៃប្រទេសទាំងបី ដើម្បីត្រៀមខ្លួនជាស្រេចសម្របសម្រួលក្នុងការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណីនៅក្នុងតំបន់ ការពារអាយុជីវិត ទ្រព្យសម្បត្តិ និងជីវភាពសុខសាន្តត្រាណរបស់ប្រជាជននៃប្រទេសនីមួយៗ។ លោកនាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា កងកម្លាំងដែលចូលរួមក្នុងសមយុទ្ធលើកនេះ គួរតែចាត់ទុកនេះជាឱកាសមួយដើម្បីជួបប្រាស្រ័យ និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីសម្រស់វប្បធម៌ និងមនុស្សនៃប្រទេសទាំងបី រួមចំណែកដល់ការធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវបំណងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងបី។
សមយុទ្ធត្រូវបានបែងចែកជាពីរដំណាក់កាលស្នូល។ ដំណាក់កាលទី ១៖ រៀបចំការត្រៀមលក្ខណៈសម្រាប់ឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង។ ដំណាក់កាលទី ២៖ អនុវត្តន៍ការឆ្លើយតបទៅនឹងគ្រោះមហន្តរាយព្យុះទីហ្វុង រួមទាំងបញ្ហាបណ្តុះបណ្តាលចំនួនបី៖ ការជួយសង្គ្រោះមនុស្សជាបន្ទាន់នៅក្នុងតំបន់លិចទឹក និងការដាក់ពង្រាយកងពេទ្យកម្រិត២; ការជួយសង្គ្រោះពីការដួលរលំអគារ; ការឆ្លើយតបទៅនឹងការលេចធ្លាយ និងការរីករាលដាលនៃសារធាតុគីមីគ្រោះថ្នាក់៕





