សន្និសីទនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមរបស់បណ្តាប្រទេស ក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពសម្របសម្រួល ជំរុញសន្តិភាពនិងស្ថិរភាពនៅតំបន់ទាំងមូល ហើយទន្ទឹមនឹងនោះ ពង្រឹងសាមគ្គីភាព និងការប្តេជ្ញាចិត្តរួមរបស់អាស៊ាន ក្នុងបរិបទដែលបញ្ហាប្រឈមក្នុងតំបន់ និងសកលកំពុងផ្លាស់ប្តូរជាបណ្ដើរៗ។
ក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់អាស៊ាន និងសហគមន៍អន្តរជាតិ នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានបញ្ជាក់ថា កងទ័ពប្រជាជនវៀតណាម នឹងបន្តចូលរួមចំណែកក្នុងការកសាងអាស៊ានប្រកបដោយសាមគ្គីភាព ម្ចាស់ការ មានភាពធន់ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត នាយឧត្តមសេនីយ៍ ង្វៀន តាន់ គឿង បានសង្កត់ធ្ងន់ថា វៀតណាមតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការដោះស្រាយវិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ដោយផ្អែកលើការគោរពឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់បណ្តាប្រទេស និងអនុលោមតាមច្បាប់អន្តរជាតិ។
សន្និសីទបានអនុម័តលើផែនការសកម្មភាពរយៈពេល ២ ឆ្នាំរបស់កងទ័ព នៃបណ្តាប្រទេសអាស៊ានដំណាក់កាល ២០២៦-២០២៨ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពី “រួមគ្នាធានាអនាគតរបស់យើង”។ នៅចុងបញ្ចប់នៃសន្និសីទ ប្រទេសហ្វីលីពីនបានប្រគល់តំណែងជាប្រធាន ACDFM-២៤ ទៅឱ្យប្រទេសសិង្ហបុរី៕






