• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពនៃប្រទេសទាំងពីរ​វៀតណាម និងកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការ​

នៅរសៀលថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ រូបថត៖ qdnd
 

លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជានាពេលថ្មីៗនេះ ដោយលេចធ្លោបំផុតនោះគឺការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ការអប់រំ និងឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ; ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី...។  ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២៦ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួល និងអនុវត្តខ្លឹមសារសហប្រតិបត្តិការ រួមមាន៖ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយន្តការសហប្រតិបត្តិការនានា; ការហ្វឹកហ្វីន និងបណ្តុះបណ្តាលធនធានមនុស្ស; បង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន; ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលនិងអនុវត្តខ្លឹមសារសហប្រតិបត្តិការពារជាតិដែលបានឯកភាពគ្នា។ តាមនោះ រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម ឲ្យអភិវឌ្ឍន៍កាន់តែល្អប្រសើរថែមទៀត៕

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់សាធារណរដ្ឋអ៊ីតាលី កាលពីរសៀល ថ្ងៃទី១៣ ខែមេសា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអភិបាលទីក្រុង Milan លោក Giuseppe Sala។

Top