• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងកម្លាំងជួយសង្គ្រោះវៀតណាមជម្នះការលំបាក ជួយឧបត្ថម្ភប្រជាជនមីយ៉ាន់ម៉ា

កាលពីរសៀលថ្ងៃទី ៣១ មីនា កងកម្លាំងជួយសង្គ្រោះវៀតណាមបានបែងចែក ជាពីរក្រុមដើម្បីធ្វើការរុករកនៅតំបន់លំនៅដ្ឋាន Bala Tidi ខណ្ឌ Zabu Thiri រដ្ឋធានី Naypitaw ប្រទេសមីយ៉ាន់ម៉ា។ នៅម៉ោង ១៧ និង ១០ នាទី (តាមម៉ោងក្នុងស្រុក) ឆ្កែជំនាញវៀតណាម បានរកឃើញទីតាំងចំនួន ៣ កន្លែងដែលមានជនរងគ្រោះ ដោយបានកំណត់ថា ជនរងគ្រោះបានស្លាប់ ហើយត្រូវបានកប់ក្នុងជម្រៅ ២ ម៉ែត្រ។ ជាពិសេស ឆ្កែជំនាញមួយក្បាល ឈ្មោះ Ja Vo បានរកឃើញជនរងគ្រោះក្នុងជម្រៅ ជិត ៨ ម៉ែត្រ។
សត្វឆ្កែជំនាញវៀតណាមរកឃើញទីតាំងរបស់ជនរងគ្រោះ។ (រូបថត៖ VNA)
ទន្ទឹមនឹងការស្វែងរក និងជួយសង្គ្រោះ កងកម្លាំងជួយសង្គ្រោះរបស់វៀតណាម បានជួយឧបត្ថម្ភប្រជាជនមីយ៉ាន់ម៉ា ជំនះលើការខូចខាតជាអតិបរមា។ អ្នកស្រី Phyo Pa Pa Moe អគារលេខ ២៣៦៧ ខណ្ឌ Zabu Thiri មានសេចក្តីសោមនស្សរីករាយ យ៉ាងខ្លាំង នៅពេលដែលកងវិស្វកម្មលេខ ២២៩ អង្គទ័ពវិស្វកម្ម បានរកឃើញ និង ប្រគល់ទ្រព្យសម្បត្តិ និងវត្ថុអនុស្សាវរីយ៍ជាច្រើនឲ្យអ្នកស្រីវិញ៖
“សូមអរគុណចំពោះការជួយឧបត្ថម្ភរបស់អ្នក។ អ្នកមានចិត្តល្អណាស់។ យើងខ្ញុំសប្បាយចិត្តណាស់! អរគុណច្រើន”។
ជួរផ្ទះទាំងអស់នៅក្នុងតំបន់លំនៅដ្ឋាន Bala Tidi រងការដួលរលំ; ជាន់ទីមួយបានដួលរលំទាំងស្រុងដែលបណ្ដាលឲ្យមានការលំបាកយ៉ាងខ្លាំងសម្រាប់កងកម្លាំងជួយសង្គ្រោះក្នុងការស្វែងរកជនរងគ្រោះដែលត្រូវកប់។ អនុសេនីយ៍ឯក Yar Zar នៃនាយក ដ្ឋានបង្ការពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា បាននិយាយថា៖
“កងកម្លាំងនៃប្រទេសមួយចំនួនបានទៅកាន់តំបន់នេះ ប៉ុន្តែបានដកថយទាំង អស់។ ពេលមកដល់ទីនេះ កងកម្លាំងវៀតណាមបានធ្វើការអង្កេត និងខិតខំប្រឹងប្រែង រកគ្រប់មធ្យោបាយដើម្បីជួយសង្គ្រោះ... បច្ចុប្បន្ននេះ ទាំងកងកម្លាំងមីយ៉ាន់ម៉ា និង វៀតណាម កំពុងព្យាយាមស្វែងរកជនរងគ្រោះមិនថានៅរស់ ឬស្លាប់នោះទេ។ យើងខ្ញុំ សង្ឃឹមថា កងទ័ពវៀតណាមនឹងព្យាយាមស្វែងរក ជួយសង្គ្រោះ និងជួយប្រជាជន មីយ៉ាន់ម៉ាយើង។ សូមអរគុណច្រើន”។
ផែនការជាច្រើនត្រូវបានកម្មាភិបាល យុទ្ធជនវៀតណាមស្នើឡើង ដើម្បីដោះ ស្រាយករណី។ ក្នុងស្ថានភាពគ្មានគ្រឿងចក្រធំៗ និងមិនអាចប្រើម៉ាស៊ីនខួងបាន ដោយប្រើតែឧបករណ៍ និងកម្លាំងមនុស្សប៉ុណ្ណោះ ភាពប៉ិនប្រសប់របស់យុទ្ធជន វិស្វកម្មនឹងកំណត់ភាពជោគជ័យ។
“កន្លែងនេះនៅជិតខាងក្រោយផ្ទះបាយ… យើងនឹងត្រូវទាញចេញពីតំបន់នោះ ហើយម្ខាងនេះត្រូវបានទាញចេញរួចហើយ”។
“មានន័យថា នៅពីក្រោយតំបន់នេះ... ដូច្នេះយើងនឹងទៅខាងពីក្រោយដើម្បី អង្កេត ផ្លូវខាងមុខគឺតូចចង្អៀតពេក”។ បច្ចុប្បន្ននេះ ការងារស្វែងរក និងជួយសង្គ្រោះកំពុងជួបការលំបាកជាច្រើន ប៉ុន្តែកម្លាំងជួយសង្គ្រោះរបស់វៀតណាមនៅតែខិតខំព្យាយាមអនុវត្តន៍ការស្វែងរក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយថា គិតត្រឹមថ្ងៃទី ៣១ ខែមីនា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៧ រ៉ិចទ័រ ដែលបានកើត ឡើងនៅថ្ងៃទី ២៨ ខែមីនា បានកើនឡើងដល់ ២.០៥៦ នាក់ហើយ។ ការរញ្ជួយដី ក៏បានធ្វើឱ្យមនុស្សប្រហែល ៣៩០០ នាក់រងរបួស និងបានធ្វើឱ្យមនុស្សជិត ២៧០ នាក់បាត់ខ្លួន។
នៅថ្ងៃដដែលនោះ នៅក្នុងប្រទេសថៃ កងកម្លាំងជួយសង្គ្រោះថៃបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងប្រទេសនេះ ដោយសារផលប៉ះពាល់នៃគ្រោះរញ្ជួយដីបានកើនឡើង ដល់ ១៩នាក់ហើយ បន្ទាប់ពីបានរកឃើញសាកសពមួយផ្សេងទៀតនៅក្នុងរដ្ឋធានី បាងកក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការធ្វើចំណាកស្រុកខុសច្បាប់

នៅថ្ងៃទី ៣១ ខែមីនា នៅខាងក្រៅកិច្ចប្រជុំកំពូលសន្តិសុខព្រំដែននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស) នាយឧត្តមសេនីយ៍ Luong Tam Quang រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស និងបារាំង; មានជំនួបទ្វេភាគីជាមួយមេដឹកនាំនៃទីភ្នាក់ងារអនុវត្តច្បាប់នៃប្រទេសមួយចំនួន។

Top