• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WIPO ប្ដេជ្ញាជួយវៀតណាមក្នុងការជំរុញនិងលើកកំពស់សមត្ថភាពប្រព័ន្ធនវានុវត្តន៍ជាតិ

នាព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា តាមម៉ោងតំបន់ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO)។

លោកប្រធានរដ្ឋបានអញ្ជើញទស្សនាទីស្នាក់ការរបស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងជួបធ្វើការជាមួយអគ្គនាយក WIPO  (រូបថត៖ VOV)


ក្នុងជំនួបជាមួយអគ្គនាយក WIPO លោក Daren Tang លោកប្រធានរដ្ឋបានស្នើឱ្យ WIPO បន្តជួយឧបត្ថម្ភវៀត ណាមក្នុងសកម្មភាពអនុវត្តន៍យុទ្ធសាស្ត្រកម្មសិទ្ធិបញ្ញាជាតិនិងច្បាប់កម្មសិទ្ធិបញ្ញា ព្រមទាំងបណ្តុះបណ្តាលបុគ្គលិកជំនាញ ដើម្បីធ្វើអាជីវកម្មមូលដ្ឋានទិន្នន័យច្នៃប្រឌិត រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋ កិច្ច-បច្ចេកទេសសំខាន់ៗរបស់ វៀតណាមនាពេលខាងមុខ ហើយទន្ទឹមនឹងនោះបន្តបង្កើតលក្ខខណ្ឌសម្រាប់កម្មាភិបាលវៀតណាមចូលរួមវគ្គបណ្តុះបណ្តាល កម្មសិក្សា និងឱកាសការងារនៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។ លោកប្រធានរដ្ឋក៏បានស្នើឲ្យ WIPO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពប្រព័ន្ធនវានុវត្តន៍ជាតិ និងជួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមក្នុងការកសាងសំណុំសូចនាករដើម្បីវាស់វែងសកម្មភាពច្នៃប្រឌិតនៅថ្នាក់មូលដ្ឋាននាពេលខាងមុខ។

ចំណែកឯអគ្គនាយក Daren Tang បានសន្យាជួយឧបត្ថម្ភវៀតណាមយ៉ាងសកម្មលើផ្នែកធន ធាននិងបច្ចេកទេស ជួយលើកកំពស់ប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិ និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top