• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO នឹងពិចារណាប្រកាសគ្រាអាសន្នសុខាភិបាលចំពោះជំងឺអុតស្វា

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៤ មិថុនា អគ្គនាយកអង្គការសុខភាពពិភពលោកលោកTedros Adhanom Ghebreyesus បាននិយាយថាការផ្ទុះជំងឺអុតស្វានាពេលបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ និងមិនប្រក្រតី។
  ការព្យាបាលអ្នកជំងឺអុតស្វា (រូបថត៖ AFP/VNA)  

អង្គការសុខភាពពិភពលោក (WHO) នឹងកោះប្រជុំបន្ទាន់មួយនាថ្ងៃទី២៣ខែមិថុនាខាងមុខសំដៅវាយតម្លៃថាតើត្រូវប្រកាសគ្រាអាសន្នសុខាភិបាលសាធារណៈចំពោះការផ្ទុះជំងឺអុតស្វានៅលើពិភពលោកនាពេលបច្ចុប្បន្ននេះដែរឬអត់។

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៤ មិថុនា អគ្គនាយកអង្គការសុខភាពពិភពលោកលោកTedros Adhanom Ghebreyesus បាននិយាយថាការផ្ទុះជំងឺអុតស្វានាពេលបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ និងមិនប្រក្រតី។ ដូច្នេះកិច្ចប្រជុំនៃគណៈកម្មាធិការគ្រាអាសន្ននាសប្តាហ៍ខាងមុខគឺសំដៅវាយតម្លៃថាតើការផ្ទុះជំងឺរាតត្បាតនេះគឺជាគ្រាអាសន្នសុខភាពសាធារណៈដែរឬអត់។

ការប្រកាសគ្រាអាសន្នសុខាភិបាលពិភពលោកត្រូវបានពិចារណាលើកម្រិតព្រមានខ្ពស់បំផុតដែល WHO បានដាក់ចេញ។ មុននេះ WHO បានធ្វើការសម្រេចចិត្តស្រដៀងគ្នាសម្រាប់ជំងឺរាតត្បាតកូវីដ ១៩ និងជំងឺស្វិតដៃជើងផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top