ព័ត៌មាន

WHO នឹងពិចារណាប្រកាសគ្រាអាសន្នសុខាភិបាលចំពោះជំងឺអុតស្វា

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៤ មិថុនា អគ្គនាយកអង្គការសុខភាពពិភពលោកលោកTedros Adhanom Ghebreyesus បាននិយាយថាការផ្ទុះជំងឺអុតស្វានាពេលបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ និងមិនប្រក្រតី។
  ការព្យាបាលអ្នកជំងឺអុតស្វា (រូបថត៖ AFP/VNA)  

អង្គការសុខភាពពិភពលោក (WHO) នឹងកោះប្រជុំបន្ទាន់មួយនាថ្ងៃទី២៣ខែមិថុនាខាងមុខសំដៅវាយតម្លៃថាតើត្រូវប្រកាសគ្រាអាសន្នសុខាភិបាលសាធារណៈចំពោះការផ្ទុះជំងឺអុតស្វានៅលើពិភពលោកនាពេលបច្ចុប្បន្ននេះដែរឬអត់។

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ១៤ មិថុនា អគ្គនាយកអង្គការសុខភាពពិភពលោកលោកTedros Adhanom Ghebreyesus បាននិយាយថាការផ្ទុះជំងឺអុតស្វានាពេលបច្ចុប្បន្នគឺគួរឲ្យព្រួយបារម្ភ និងមិនប្រក្រតី។ ដូច្នេះកិច្ចប្រជុំនៃគណៈកម្មាធិការគ្រាអាសន្ននាសប្តាហ៍ខាងមុខគឺសំដៅវាយតម្លៃថាតើការផ្ទុះជំងឺរាតត្បាតនេះគឺជាគ្រាអាសន្នសុខភាពសាធារណៈដែរឬអត់។

ការប្រកាសគ្រាអាសន្នសុខាភិបាលពិភពលោកត្រូវបានពិចារណាលើកម្រិតព្រមានខ្ពស់បំផុតដែល WHO បានដាក់ចេញ។ មុននេះ WHO បានធ្វើការសម្រេចចិត្តស្រដៀងគ្នាសម្រាប់ជំងឺរាតត្បាតកូវីដ ១៩ និងជំងឺស្វិតដៃជើងផងដែរ៕


top