• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO៖ ពិភពលោកនឹងត្រូវរួមរស់ជាមួយ វីរុស Sars-CoV-2យ៉ាងយូរអង្វែង

បណ្តាប្រទេសនៅលើពិភពលោកមិនគប្បីប្រញាប់ប្រញាល់បាត់បង់ការប្រយ័ត្នប្រយែង ព្រោះថាការប្រយុទ្ធប្រឆាំង Covid-19 នៅតែពិបាកខ្លាំង ហើយពិភពលោកនឹងត្រូវរួមរស់ជាមួយ វីរុស Sars-CoV-2យ៉ាងយូរអង្វែង។

អគ្គនាយកនៃអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreysus (រួបថត៖ AP)


អង្គការសុខភាពពិភពលោក នាថ្ងៃទី ២២ ខែមេសាបានផ្តល់អនុសាសន៍ថា បណ្តាប្រទេសនៅលើពិភពលោកមិនគប្បីប្រញាប់ប្រញាល់បាត់បង់ការប្រយ័ត្នប្រយែង ព្រោះថាការប្រយុទ្ធប្រឆាំង Covid-19 នៅតែពិបាកខ្លាំង ហើយពិភពលោក នឹងត្រូវរួមរស់ជាមួយវីរុស Sars-CoV-2យ៉ាងយូរអង្វែង។

អគ្គនាយកនៃអង្គការសុខភាពពិភព លោកលោក Tedros Adhanom Ghebreysus បានថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់ WHO នៅទីក្រុងហ្សឺណែវ - ប្រទេសស្វីសនារសៀលថ្ងៃទី ២២ ខែមេសា។

យោងតាមប្រមុខអង្គការសុខភាពពិភពលោក បានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ បើទោះបីជាការវិវឌ្ឍនៃជំងឺរាតត្បាត Covid-19 នៅបណ្ដាប្រទេសអឺរ៉ុបខាងលិចកំពុងមាននិន្នាការស្ថិរភាពក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះក៏ដោយ ប៉ុន្តនៅតំបន់ជាច្រើនទៀតនៅលើពិភពលោក ល្បឿននៃការរីករាលដាលជំងឺរាតត្បាតគឺពិតជាគួរឲ្យព្រួយបារម្ភណាស់៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top