• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WHO៖ ជារៀងរាល់ខែ ពិភពលោកនៅតែកត់ត្រាអ្នកស្លាប់ ១០.០០០នាក់ ដោយសារ COVID-១៩

ហានិភ័យសុខភាពសាធារណៈពីជំងឺកូវីដ-១៩ នៅតែមានកម្រិតខ្ពស់នៅទូទាំងពិភពលោក ដោយសារតែវីរុសបង្កជំងឺនិងវ៉ារ្យ៉ង់របស់វា នៅតែបន្តរីករាលដាលនៅក្នុងប្រទេសទាំងអស់។ នេះបើតាមការព្រមានរបស់លោកស្រី Maria van Kerkhove នាយិកាស្ដីទីរបស់អង្គការសុខភាពពិភពលោក ទទួលបន្ទុកការត្រៀមបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។

ថ្លែងកាលពីថ្ងៃទី១២ ខែមករា ក្នុងសន្និសីទសារព័ត៌មានពិសេសនៅទីក្រុងហ្សឺណែវ (ស្វីស) អ្នកជំនាញជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា តាមការប៉ាន់ប្រមាណដោយផ្អែកលើការវិភាគទឹកសំណល់ ចំនួនករណីឆ្លងជំងឺ COVID-១៩ នាបច្ចុប្បន្នគឺខ្ពស់ជាងពី ២ ទៅ ១៩ដង បើធៀបនឹងចំនួនករណីដែលបានរាយការណ៍។

ទៅមន្ទីរពេទ្យក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ រូបថត៖ THX/TTXVN

លោកស្រីក៏បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពក្រោយជំងឺកូវីដ ដែលប៉ះពាល់ដល់ផ្នែកជាច្រើនក្នុងរាងកាយមនុស្ស។ ទោះបីជាចំនួនអ្នកស្លាប់ដោយ COVID-១៩  មានការថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងរយៈពេលកំពូលក៏ដោយ ក៏នៅតែមានអ្នកស្លាប់ប្រហែល ១០ ០០០ នាក់ជារៀងរាល់ខែដោយសារជំងឺនេះនៅក្នុងប្រទេសចំនួន ៥០ ជុំវិញពិភពលោក។ លោកស្រីបានសម្តែងការព្រួយបារម្ភអំពីការវិវត្តន៍នៃមេរោគនេះ ដោយវ៉ារ្យ៉ង់ JN.1 នៃ COVID-១៩ ស្រូបយកប្រហែល ៥៧% នៃបរិមាណសំណាកដែលត្រូវបានវិភាគដោយ WHO ។

គិតត្រឹមចុងខែធ្នូ ឆ្នាំ ២០២៣ ទិន្នន័យរបស់អង្គការសុខភាពពិភពលោកបានកត់ត្រាថាមនុស្សជាង ៧ លាននាក់បានស្លាប់ដោយសារ COVID-១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top