• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VinFast ចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក

ក្រុមហ៊ុន VinFast កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ បានប្រារព្ធពិធីបើកការដ្ឋាន សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីដែលមានទុនវិនិយោគឡើងរហូតដល់ ៤ ពាន់លានដុល្លារអាមេរិកនៅរដ្ឋ North Carolina សហរដ្ឋអាមេរិក។
រថយន្ត VinFast ត្រូវបានដាក់តាំងបង្ហាញក្នុងពិធី។ (រូបថត៖ អ្នកសារព័ត៌មាន/VOV-USA)

នេះនឹងជាមូលដ្ឋានផលិតរថយន្តអគ្គិសនីដំបូងគេក្នុងរដ្ឋនេះ ដែលរួមចំណែកក្នុងការផ្គត់ផ្គង់រថយន្តអគ្គិសនីសម្រាប់ទីផ្សារអាមេរិកខាងជើង។ ដោយមានផ្ទៃដី ប្រហែល ៧៣០ ហិកតា គម្រោងរោងចក្រ VinFast ត្រូវបានចែកចេញជា ២ ដំណាក់ កាល៖ ដំណាក់កាលទី ១ មានទុនវិនិយោគប្រមាណ ២ ពាន់លានដុល្លារអាមេរិក សមត្ថភាពនៃការផលិតរថយន្ត រំពឹងទុកចំនួន ១៥០ ពាន់គ្រឿងក្នុងមួយឆ្នាំ និងដំណាក់ កាលទី ២ គឺការពង្រីកទំហំរោងចក្រ។ វាយតំលៃអំពីផែនការអភិវឌ្ឍន៍របស់ VinFast នៅអាមេរិក ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Nguyen Quoc Dung បានឲ្យដឹងថា៖ “អាចនិយាយបានថា ការវិនិយោគរបស់ក្រុមហ៊ុន Vinfast ដើម្បីផលិតរថយន្ត អគ្គិសនីនៅសហរដ្ឋអាមេរិក គឺជាជំហានមួយដ៏ស្របតាមទិសដៅអាទិភាពរបស់ សហរដ្ឋអាមេរិកលើការការពារបរិស្ថាន ក៏ដូចជាការបង្កើតការងារធ្វើ និងការផលិត ដោយផ្ដោតលើបច្ចេកវិទ្យាខ្ពស់។ ដូច្នេះ ការវិនិយោគនេះទទួលបានការគាំទ្រយ៉ាង ខ្លាំងពីរអាជ្ញាធរសហព័ន្ធ និងអាជ្ញាធររដ្ឋ North Carolina ក៏ដូចជាការជួយជ្រោមជ្រែង យ៉ាងខ្លាំងក្លាពីប្រជាជននៅក្នុងតំបន់នេះ។ ព្រឹត្តិការណ៍នេះក៏មានអត្ថន័យដ៏ធំធេង ផងដែរ ព្រោះវាប្រព្រឹត្តទៅចំពេលដែលវៀតណាមនិងអាមេរិកកំពុងប្រារព្ធខួប១០ឆ្នាំនៃ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ នេះគឺជាសក្ខីភាពសម្រាប់ការអភិវឌ្ឍនៃ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ”។

តាមការគ្រោងទុក នៅពេលដាក់ឱ្យដំណើរការ រោងចក្ររបស់ VinFast នឹងបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់អ្នកផ្គត់ផ្គង់ ហើយជួយបង្កើតការងារធ្វើចំនួន រាប់ពាន់សម្រាប់ប្រជាជនក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top