• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

VIETNAM EXPO ២០២៣៖ ឱកាសសម្រាប់សហគ្រាសឥណ្ឌូនេស៊ីផ្សព្វផ្សាយផលិតផល

ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិវៀតណាម (VIETNAM EXPO) លើកទី៣២ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែមេសា នៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ICE រដ្ឋធានី ហាណូយ។ ក្រោយរយៈពេល ៣១ ឆ្នាំរួមដំណើរជាមួយសហគ្រាសទាំងជាតិនិងអន្តរជាតិ VIETNAM EXPO បានក្លាយទៅជាសកម្មភាពជំរុញពាណិជ្ជកម្មដ៏សំខាន់មួយ ដែលបង្កើតឱកាសសម្រាប់សហគ្រាសវៀតណាម និងអន្តរជាតិ ផ្សព្វផ្សាយផលិតផលរបស់ខ្លួន ក៏ដូចជាស្វែងរកដៃគូសហប្រតិបត្តិការ ក្នុងនោះមានទាំងសហគ្រាសមកពីប្រទេស​ឥណ្ឌូនេស៊ីផងដែរ។
លោក Rein Wirawan Gazalba (ស្ដាំ) នាយកប្រតិបត្តិនិងអភិវឌ្ឍន៍ PT Delameta Bilano។ (រូបថត៖ Phuong Thao/VOV5)

ក្រោមប្រធានបទ រួមដំណើរជាមួយសហគ្រាសក្នុងយុគសម័យឌីជីថល” Vietnam Expo ២០២៣ បានទាក់ទាញការចូលរួមពីសហគ្រាសចំនួន ៥០០ អង្គភាព មកពីប្រទេស និងដែនដីចំនួន ១៥ ដោយបង្ហាញក្រុមផលិតផលដ៏សម្បូរបែបនិងវិសេសវិសាល។ តំបន់ស្តង់ទំនិញអន្តរជាតិបានទាក់ទាញការចូលរួមពីប្រទេសនានាដូចជា កូរ៉េខាងត្បូង ចិន ប៉ូឡូញ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ឡាវ និងគុយបា ជាដើម។

ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន ៤ ដែលចូលរួមVietnam Expo ២០២៣ ក្រុមហ៊ុន PT Delameta Bilano នាំមកនូវផលិតផលក្នុងវិស័យទីក្រុងឆ្លាតវៃ បច្ចេកវិទ្យាគ្រប់គ្រង និងការទូទាត់ការដឹកជញ្ជូន។ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩០ ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលផ្គត់ផ្គង់ប្រព័ន្ធបង់ប្រាក់ ដំបូងគេនៅក្នុងប្រទេសឥណ្ឌូនេស៊ី រហូតមកដល់ពេលនេះ PT Delameta Bilano បានដំឡើងប្រព័ន្ធបង់ប្រាក់នៅតាមផ្លូវហាយវេចំនួន ៣២ នៅក្នុងប្រទេស គ្រប់គ្រងការទូទាត់ថ្លៃដឹកជញ្ជូននៅកំពង់ផែធំៗ ដោយដំណើរការប្រតិបត្តិការប្រាក់ចំនួនជាង ១,១ ពាន់លានលើក ក្នុងមួយឆ្នាំ ស្រូបយក ៤០% នៃចំនួនប្រតិបត្តិការដោយផ្អែកលើកាតអេឡិចត្រូនិកជាតិ។ លោក Rein Wirawan Gazalba នាយកប្រតិបត្តិនិងអភិវឌ្ឍន៍ PT Delameta Bilano បានឲ្យដឹងថា៖

នៅពិព័រណ៍លើកនេះ យើងខ្ញុំនាំយកផលិតផលប្រៀបខ្លាំងរបស់យើងខ្ញុំនៅក្នុងវិស័យដឹកជញ្ជូន នោះគឺ EncoBus និង EncoHubEncobus គឺជាកម្មវិធីសូសវ៉ែដែលប្រើក្នុងការទូទាត់ថ្លៃដឹកជញ្ជូននៅទីក្រុងហ្សាកាតា។ EncoHub ជាកម្មវិធីទូទាត់ប្រាក់ដែលអាចបញ្ចូលជាមួយប្រតិបត្តិការដឹកជញ្ជូន ទីក្រុងឆ្លាតវៃ និងវិស័យជាច្រើនទៀត។ វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស មធ្យោបាយដឹកជញ្ជូនសាធារណៈក៏សម្បូរបែប ហើយតម្រូវការធ្វើដំណើររបស់ប្រជាជនកាន់តែកើនឡើងៗផងដែរ។ នោះគឺជាវិស័យសក្តានុពលដូចនឹងទីផ្សាររបស់យើងខ្ញុំនៅទីក្រុងហ្សាកាតា។ ដូច្នេះហើយ យើងខ្ញុំសង្ឃឹមថាផលិតផលរបស់យើងខ្ញុំនឹងទទួលបានការគាំទ្រយ៉ាងឆាប់រហ័សនៅទីនេះ

ខុសពីក្រុមហ៊ុន PT Delameta Bilano ក្រុមហ៊ុន PT Istana Rempah Maju Sejahtera គឺជាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងវិស័យម្ហូបអាហារ ដែលមានឯកទេសក្នុងការផលិតផលិតផលពីសណ្តែកវ៉ានីឡា។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបាននាំចេញទៅកាន់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ហូឡង់ អូស្ត្រាលី ជប៉ុន ថៃ ជាដើម។ មកដល់ Vietnam Expo លើកនេះ PT Istana Rempah Maju Sejahtera មានបំណងចង់នាំយកផលិតផលធម្មជាតិសុទ្ធសាធពីសណ្តែកវ៉ានីឡារបស់ឥណ្ឌូនេស៊ី។ លោកស្រី Fransisca ទទួលបន្ទុកផ្នែកលក់នៃក្រុមហ៊ុន  បានឲ្យដឹងថា៖

ចូលរួម Vietnam Expo លើកនេះ យើងមានបំណងចង់អភិវឌ្ឍន៍ទីផ្សារនៅអាស៊ី។ បច្ចុប្បន្ននេះ មនុស្សជាច្រើនប្រើប្រាស់សណ្ដែកវ៉ានីឡាសិប្បនិម្មិត ដែលមិនល្អសម្រាប់សុខភាពទេ។ សូមសាកល្បងប្រើវ៉ានីឡាធម្មជាតិសុទ្ធសាធ ព្រោះវាមិនមានសារធាតុរក្សាទុក ដូច្នេះរសជាតិនឹងឆ្ងាញ់ពិសារជាង។ យើងខ្ញុំក៏សង្ឃឹមថា តាមរយៈពិព័រណ៍លើកនេះ នឹងពង្រីកទីផ្សារនៅវៀតណាមផងដែរ។ យើងខ្ញុំមានផែនការបង្កើតសាខាប្រចាំវៀតណាមដើម្បីផ្សព្វផ្សាយសណ្ដែកវ៉ានីឡានៅទីផ្សារនេះ

វាយតម្លៃពីសក្តានុពលនៃទីផ្សារវៀតណាមសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីតាមរយៈពិព័រណ៍លើកនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Denny Abdi បានចែករំលែកថា៖

ក្រុមហ៊ុនឥណ្ឌូណេស៊ីទាំង ៤ ដែលចូលរួមក្នុងពិព័រណ៍លើកនេះ សុទ្ធតែមានបំណងពិតប្រាកដចង់ជ្រៀតចូលទីផ្សារវៀតណាម ហើយសហប្រតិបត្តិការជាមួយសហគ្រិនវៀតណាម។ វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសពីរដែលកំពុងផ្តោតលើការធ្វើឌីជីថលនីយកម្មតាមរយៈបច្ចេកវិទ្យា។ ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួន ៤ ដែលចូលរួមក្នុងព្រឹត្តិការណ៍ថ្ងៃនេះគឺ កំពុងប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាដើម្បីជួយពន្លឿនដំណើរការសាងសង់ទីក្រុងឆ្លាតវៃ។ ទីក្រុងហាណូយ ទីក្រុងហូជីមិញក៏ដូចជាទីក្រុងផ្សេងទៀតនៅវៀតណាមគឺជាទីផ្សារសក្តានុពលសម្រាប់ពួកគេ

យោងតាមការចែករំលែករបស់អនុព័ន្ធពាណិជ្ជកម្មឥណ្ឌូណេស៊ីប្រចាំនៅវៀតណាម លោក Addy Perdana Soemantry ថា ទំហំពាណិជ្ជកម្មរវាងវៀតណាមនិងឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០២២ សម្រេចបានទឹកប្រាក់ចំនួន ១៤,១ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ននេះ ក្រុមហ៊ុនឥណ្ឌូនេស៊ីជាច្រើនកំពុងធ្វើអាជីវកម្មនៅវៀតណាម។ ជាមួយនឹងការចូលរួមពីក្រុមហ៊ុនឥណ្ឌូណេស៊ីចំនួន ៤ នៅឯ VIETNAM EXPO លើកនេះ ផលិតផលប្រៀបខ្លាំងរបស់ឥណ្ឌូនេស៊ី ជាថ្មីម្តងទៀតនឹងមានឱកាសខិតជិតមកអ្នកប្រើប្រាស់វៀតណាម។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះក៏ជាឱកាសសម្រាប់ក្រុមហ៊ុនឥណ្ឌូនេស៊ីស្វែងរកដៃគូនៅវៀតណាម រួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឆ្ពោះទៅរកគោលដៅ ១៥ ពាន់លានដុល្លារអាមេរិកត្រឹមឆ្នាំ ២០២៨ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

ព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរូបភាពវៀតណាម​សូម​ឧទ្ទេសនាមនូវព្រឹត្តិការណ៍ពិភពលេចធ្លោទាំង ១០ ក្នុងឆ្នាំ២០២៤ ដែលជ្រើសរើសដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។

Top