• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNFPA វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលម្អសុខភាពបន្តពូជ

លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងរាល់លទ្ធផលក្នុងការកែលម្អសុខភាពបន្តពូជ ដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
  លោកស្រី Naomi Kitahara ប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាម (រូបថត៖ VNA)  

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម នាពេលថ្មីៗនេះ លោកស្រី Naomi Kitahara បានសង្កត់ធ្ងន់ថា អត្រាមរណភាពមាតានៅវៀតណាមបានថយចុះគួរឱ្យកត់សម្គាល់ក្នុងរយៈពេល  ទសវត្សរ៍កន្លងទៅ ហើយនាបច្ចុប្បន្ននេះមានករណីស្លាប់មានត្រឹមតែ ៤៦ នាក់ ប៉ុណ្ណោះក្នុងចំណោមទារកនៅរស់ទាំង ១០០ ០០០ នាក់។

លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសមភាពយេនឌ័រ ដែលវៀតណាម សម្រេចបានក្នុងជីវភាពនយោបាយជាមួយអត្រាសមាជិការដ្ឋសភានីតិកាលទី ១៥ សម្រេចបាន ៣០,២៦% បើប្រៀបធៀបនឹងតួរលេខ ២៦,៧២% នៅក្នុងអាណត្តិមុន។ លើសពីនេះទៅទៀត ស្ត្រីក្នុងអាយុធ្វើពលកម្មចំនួន ៦៥,% បានចូលរួមទីផ្សារការងារ ហើយអត្រាស្រដៀងគ្នានេះដែរ ចំពោះបុរសវិញគឺ ៧៣,% ពោលគឺមានអត្រាខ្ពស់បើប្រៀបធៀបទៅនឹងអត្រាមធ្យមភាគនៃតំបន់ជាច្រើន។

យោងតាមប្រធានតំណាងមូលនិធិប្រជាជនអង្គការសហប្រជាជាតិបានឲ្យដឹងថា តួនាទីរបស់ស្ត្រីវៀតណាមក្នុងសង្គមកំពុងផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ដំណើរការទំនើបកម្ម និងសមិទ្ធិផលនៃបច្ចេកវិទ្យាព័ត៌មានបាននាំមកនូវឱកាសជាច្រើនដល់ស្ត្រី និងកុមារីនៅវៀតណាម។ ស្ត្រីវៀតណាមកាន់តែអះអាងពីឋានៈរបស់ខ្លួនហើយសម្រេចបានជោគជ័យជាច្រើនលើគ្រប់វិស័យចាប់ពីសង្គមរហូតដល់សេដ្ឋកិច្ច និងនយោបាយផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top