• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNESCO បន្តជួយឧបត្ថម្ភវៀតណាមក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ

លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។ (រូបថត៖ UNESCO) 

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋបារាំង តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងអឺរ៉ុបនិងការបរទេសបារាំងលោកស្រី Catherine Colonna នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងប៉ារីស រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបធ្វើការជាមួយអគ្គនាយិកាអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO) លោកស្រី Audrey Azoulay។

ថ្លែងមតិនៅទីនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា វៀតណាម នឹងឈរឈ្មោះជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកសម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៧ ហើយមានបំណងចង់ទទួលបានការគាំទ្រពីអង្គការយូណេស្កូ។ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យលោកស្រីអគ្គនាយិកា និងអង្គការយូណេស្កូបន្តជួយឧបត្ថម្ភវៀតណាម; ជួយផ្ដល់ប្រឹក្សាគោលនយោបាយ ចែករំលែកបទ ពិសោធន៍សម្រាប់វៀតណាមក្នុងការស្តារនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជួយពង្រឹង វិស័យអប់រំ ជំរុញកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាព ការសម្រប ខ្លួននឹងការប្រែប្រួលអាកាសធាតុ កិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ ជាមូលដ្ឋាន ការគ្រប់គ្រងធនធានទឹកប្រកបដោយចីរភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ សមុទ្រ ការអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌ។
រីឯខ្លួនវិញ លោកស្រី Audrey Azoulay បានអះអាងថា យូណេស្កូ នឹងបន្តជួយឧបត្ថម្ភវៀត ណាមលើវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងសារព័ត៌មាន-ទូរគមនាគមន៍ ក៏ដូចជាក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌនិងការអភិវឌ្ឍប្រកបដោយចីរភាពនូវជីវមណ្ឌលបម្រុងនៅវៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top