• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UNESCO អនុម័តការកែសម្រួលព្រំប្រទល់បេតិកភណ្ឌធម្មជាតិពិភពលោក រួមមានឧទ្យានជាតិចំនួនពីររបស់វៀតណាមនិងឡាវ

បេតិកភណ្ឌធម្មជាតិពិភពលោក បន្ទាប់ពីបានកែសម្រួលត្រូវបានដាក់ឈ្មោះថា "ឧទ្យានជាតិ Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No"។

គណៈប្រតិភូវៀតណាមបានអបអរសាទរគណៈប្រតិភូឡាវ បន្ទាប់ពីអង្គការយូណេស្កូបានអនុម័តជាផ្លូវការនូវការកែសម្រួលព្រំដែននៃបេតិកភណ្ឌធម្មជាតិពិភពលោករវាងឡាវ និងវៀតណាម។ រូបថត៖ Thu Ha - អ្នកយកព័ត៌មាន VNA ប្រចាំប្រទេសបារាំង

នាថ្ងៃទី ១៣ ខែកក្កដា ក្នុងសម័យប្រជុំលើកទី ៤៧ នៅទីក្រុងប៉ារីស ប្រទេស បារាំង គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានអនុម័តលើសេចក្តីសម្រេចផ្ដល់ សច្ចាប័ណ្ណលើការកែសម្រួលព្រំប្រទល់នៃបេតិកភ័ណ្ឌធម្មជាតិពិភពលោកឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ត Quang Tri ប្រទេសវៀតណាម) ដោយរួមបញ្ចូលឧទ្យាន ជាតិ Hin Nam No (ខេត្ត Kham Muon ប្រទេសឡាវ)។ បេតិកភណ្ឌធម្មជាតិពិភពលោក បន្ទាប់ពីបានកែសម្រួលត្រូវបានដាក់ឈ្មោះថា "ឧទ្យានជាតិ Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No"។
រហូតមកដល់បច្ចុប្បន្ន វៀតណាមមានបេតិកភណ្ឌពិភពលោកចំនួន៩ ក្នុងនោះ មានបេតិកភណ្ឌពិភពលោកអន្តរខេត្តចំនួន២នោះគឺ ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba (ខេត្ត Quang Ninh និងទីក្រុង Hai Phong) និងតំបន់កេរ្តិ៍ដំណែលនិងរម្មណីយដ្ឋាន Yen Tu - Vinh Nghiem - Con Son Kiep Bac (ខេត្ត Quang Ninh ខេត្ត Bac Ninh និងខេត្ត Hai Phong) រួមជាមួយនឹងបេតិកភណ្ឌឆ្លងព្រំដែនដំបូងនោះគឺឧទ្យានជាតិ Phong Nha - Ke Bang (ខេត្ត Quang Tri ប្រទេសវៀតណាម) និងឧទ្យានជាតិ Hin Nam No (ខេត្ត Kham Muon ប្រទេសឡាវ)។ ការដែលឧទ្យានជាតិ Phong Nha - Ke Bang និងឧទ្យានជាតិ Hin Nam No ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ នឹងក្លាយជាគំរូសម្រាប់ការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោកឆ្លងព្រំដែនដំបូង ដើម្បីវៀតណាមអាចរួមចំណែកបទពិសោធន៍ជាក់ស្តែងក្នុងការគ្រប់គ្រងតំបន់បេតិកភណ្ឌពិភពលោក យោងតាមអនុសញ្ញា UNESCO ឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top