• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

UN វាយតម្លៃខ្ពស់ចំពោះ​គោលជំហរ និងការសន្យារបស់វៀតណាមចំពោះពហុភាគីនិយម និងច្បាប់អន្តរជាតិ

វៀតណាមមានបំណងចង់រួមចំណែកយ៉ាងជាក់ស្តែងក្នុងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាក្រោយជម្លោះ ហើយត្រៀមខ្លួនជាស្រេចសម្រាប់ចែក រំលែកបទពិសោធន៍ និងលើកកំពស់តួនាទីរបស់វៀតណាមក្នុងការកសាងសន្តិភាពប្រកបដោយនិរន្តរភាព។

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ នាថ្ងៃទី ៣ ខែកក្កដា នៅពេលចូលជួបសម្តែងការគួរសមជាមួយលោក Philemon Yang ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និតិកាលទី ៧៩ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ ឯកអគ្គរដ្ឋទូត Do Hung Viet ក៏បានវាយតម្លៃខ្ពស់ចំពោះប្រធានបទ “ឯកភាពក្នុងភាពចម្រុះ” នៃសម័យមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី ៧៩; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការសន្ទនា និងការគោរពគ្នាទៅវិញទៅមកគឺជាមូលដ្ឋានគ្រឹះសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកអគ្គរដ្ឋទូត Do Hung Viet ក្នុងជំនួបជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនិតិកាលទី៧៩ លោក Philemon Yang។ រូបថត៖ TTXVN

ប្រធានមហាសន្និបាត លោក Philemon Yang បានស្វាគមន៍ចំពោះសមិទ្ធិផលអភិវឌ្ឍន៍និងកិច្ចការបរទេស ក៏ដូចជាតួនាទីកាន់តែខ្លាំងឡើងរបស់វៀតណាមនៅអង្គការសហប្រជាជាតិ។ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះគោលជំហរ និងការសន្យារបស់វៀតណាមចំពោះពហុភាគីនិយម ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប្រធានមហាសន្និបាតបានជូនពរឲ្យឯកអគ្គរដ្ឋទូត Do Hung Viet មានអាណត្តិបេសកកម្មប្រកបដោយជោគជ័យ រួមចំណែកលើកកំពស់រូបភាព និងឋានៈអន្តរជាតិរបស់វៀតណាម ទន្ទឹមនឹងនោះ រួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រទេសសមាជិកអង្គការសហប្រជាជាតិ។

មុននោះ ចាប់ពីថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា ឯកអគ្គរដ្ឋទូត Do Hung Viet បានជួបប្រជុំនិងសន្ទនាជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ បន្ទាប់ពីជូនសារតាំង។ នៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Do Hung Viet បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះរបៀបវារៈរបស់អង្គការសហប្រជាជាតិ ជាពិសេសដំណើរការនិងគំនិតផ្តួចផ្តើមដើម្បីឆ្លើយតបទៅនឹងបញ្ហាសាក់ល្បងជាសកល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

WHO និង CDC អាហ្វ្រិកបានដាក់ចេញផែនការធំជាង

WHO និង CDC អាហ្វ្រិកបានដាក់ចេញផែនការធំជាង

យោងតាមតួលេខដែលទើបបានប្រកាសរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចំនួនសរុបនៃករណីជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងប្រទេសឥឡូវនេះមានចំនួន ៤៥២ ករណី ច្រើនជាងតួលេខដែលចេញផ្សាយមុននេះ គឺ ៧១ករណី។

Top