• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Techfest វៀតណាម ២០២២៖ យុវជនជាមួយនឹងការចាប់ផ្តើមអាជីវកម្មប្រកប ដោយភាពច្នៃប្រឌិត

នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហោស្រពការចាប់ផ្តើម នវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (Techfest Vietnam 2022 in Lai Chau) ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំឡើង។

នាព្រឹកថ្ងៃទី ២៩ ខែសីហា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសម្ព័ន្ធយុវជនខេត្ត Lai Chau បានសម្របសម្រួលរៀបចំវេទិកាយុវជនជាមួយនឹងការចាប់ផ្តើមនវានុវត្តន៍  តាមប្រព័ន្ធអនឡាញដោយតភ្ជាប់ផ្ទាល់ទៅកាន់ទីតាំងជាង ៩០ ក្នុងខេត្ត Lai Chau ទាំងមូល។  នេះគឺជាសកម្មភាពក្នុងក្របខ័ណ្ឌនៃមហោស្រពការចាប់ផ្តើមនវានុវត្តន៍វៀតណាមឆ្នាំ ២០២២ នៅ Lai Chau (Techfest Vietnam 2022 in Lai Chau) ដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau រៀបចំឡើង។

វេទិកាផ្តល់ពេលវេលាសម្រាប់អ្នកជំនាញចាប់ផ្តើមអាជីវកម្ម គណៈប្រតិភូក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានជួបសំណេះសំណាលជាមួយយុវជន Lai Chau ក្នុងការផ្លាស់ប្តូរ ចែករំលែកការលំបាក និងសំណូមពររបស់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម; បទពិសោធន៍ក្នុងការកសាងអង្គការឧបត្ថម្ភយុវជនប្រកបដោយភាពច្នៃប្រឌិត; ដំណោះស្រាយដើម្បីលើកកម្ពស់ស្មារតីនៃភាពជាសហគ្រិន និងបង្កើនប្រសិទ្ធភាពនៃការគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មរបស់យុវជន។

ក្នុងឱកាសនេះ សម្ព័ន្ធយុវជនខេត្ត Lai Chau បានលើកសរសើរ និងប្រគល់វិញ្ញាបនបត្រដល់យុវជន ២១នាក់ ដែលប្រកបអាជីវកម្មបានល្អ; បើកដំណើរការក្លឹបវិនិយោគ និងចាប់ផ្តើមអាជីវកម្មខេត្ត Lai Chau៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top