• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Tay Ninh ចាំបាច់ត្រូវរួមកម្លាំងកាយចិត្តដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍន៍

បន្តដំណើរទស្សនកិច្ចការងារនៅបណ្ដាខេត្តក្នុងតំបន់ណាមូខាងលិច នាព្រឹកថ្ងៃ ទី៣ ខែមករា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយ គណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Tay Ninh។
រូបថត៖ VOV
ក្នុងជំនួបធ្វើការ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានវាយតំលៃខ្ពស់ ចំពោះការផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ និងដំណោះស្រាយសមកាលកម្មរបស់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់។ អាស្រ័យហេតុនេះ ជួយសេដ្ឋកិច្ច Tay Ninh បន្តរីកចម្រើន; ធានា សុខុមាលភាពសង្គម; ជាពិសេសការងារកាត់បន្ថយភាពក្រីក្រសម្រេចបានលទ្ធផល ខ្ពស់ ... ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានស្នើថា នាពេលខាង មុខ ខេត្ត Tay Ninh បន្តខិតខំប្រឹងប្រែង ប្ដេជ្ញាចិត្តសម្រេចបាននូវកំណើនខ្ពស់; សម្រប សម្រួលជាមួយមជ្ឈិមក្នុងការកសាងគម្រោងនានាដូចជា៖ គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋ កិច្ចច្រកទ្វារព្រំដែន Moc Bai តាមគំរូឧស្សាហកម្មទីក្រុង និងសេវាកម្ម; គម្រោងអភិវឌ្ឍ តំបន់ទេសចរណ៍ជាតិភ្នំ Ba Den ដោយមានលំដាប់ពិភពលោក។ ក្រៅពីនោះ កសាង គម្រោងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផលក្នុងការតភ្ជាប់សេដ្ឋកិច្ចតាមព្រំដែនជាមួយប្រទេសកម្ពុជា; សម្របសម្រួលជាមួយកម្ពុជាដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅជូនប្រជាពលរដ្ឋដើមកំណើត វៀតណាម; ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធជាមួយមូល ដ្ឋាននានាក្នុងតំបន់ និងជាមួយប្រទេសកម្ពុជា។ ល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top