• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Standard Chartered បង្កើនការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើងដល់ ៩,៥%

ធនាគារនេះ ក៏រំពឹងថា និន្នាការនេះនឹងបន្តរហូតដល់ឆ្នាំ ២០២៧ ដោយការព្យាករណ៍កំណើន GDP ចំនួន ១១%។

ធនាគារ Standard Chartered បានបង្កើនការព្យាករណ៍យ៉ាងខ្លាំងសម្រាប់កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៦ ឡើងដល់ ៩,៥% ជំនួសឲ្យកម្រិត ៧,២% ពីមុន នៅពេលដែលយថាទស្សន៍សេដ្ឋកិច្ចបានប្រសើរឡើង ដោយសារការងើបឡើងវិញយ៉ាងខ្លាំងនៃការផលិត ការវិនិយោគ និងការប្រើប្រាស់។

នៅក្នុងរបាយការណ៍វាយតម្លៃសេដ្ឋកិច្ចថ្មីបំផុត Standard Chartered បានឲ្យដឹងថា ការបង្កើនការព្យាករណ៍កំណើននេះ ត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលសេដ្ឋកិច្ចវៀតណាមទទួលបានលទ្ធផលវិជ្ជមាននៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ខណៈដែលកម្លាំងចលករសម្រាប់កំណើនបន្តត្រូវបានពង្រឹង។ ធនាគារនេះ ក៏រំពឹងថា និន្នាការនេះនឹងបន្តរហូតដល់ឆ្នាំ ២០២៧ ដោយការព្យាករណ៍កំណើន GDP ចំនួន ១១%។ ទន្ទឹមនឹងការបង្កើនការព្យាករណ៍កំណើន Standard Chartered ក៏បានបញ្ចុះការព្យាករណ៍អតិផរណារបស់វៀតណាម មកត្រឹម ៤,៤% ក្នុងឆ្នាំ ២០២៦ និង ៣,៣% ក្នុងឆ្នាំ ២០២៧ ផងដែរ ដែលបង្ហាញថាសម្ពាធតម្លៃត្រូវបានគេរំពឹងថា នឹងបន្តថយចុះ៕

តាម​ vovworld.vn/km-KH

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

វៀតណាម និងបារាំង ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ឲ្យអភិវឌ្ឍស្របទៅនឹងសក្តានុពល

នៅថ្ងៃទី ៣ ខែកញ្ញា នៅទីក្រុងហាណូយ លោក ឡេ ហ្វាយ ទ្រុង សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសវៀតណាម បានទទួលជួបលោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំង ដែលមកជំរាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។

Top