ព័ត៌មាន
"ទំនាក់ទំនងកងទ័ពនិងប្រជាជនឋិតថេរចិរកាល" - គូសបញ្ជាក់ពីគុណូបការៈរបស់វីរៈយុទ្ធជនពលីក្នុងយុទ្ធនាការ Dien Bien Phu
ថ្លែងមតិនៅពិធីបើក លោកស្រី Ha Thi Nga ប្រធានសម្ព័ន្ធសមាគមនារីវៀតណាមបានសង្កត់ធ្ងន់ថា កម្មវិធីនេះ គឺជាឱកាសសម្រាប់ជំនាន់នារីវៀតណាមពិនិត្យឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រ ដោយកត់ត្រាជ័យជម្នះដ៏អង់អាចក្លាហាន និងការលះបង់ដ៏ស្ងៀមស្ងាត់របស់វីរៈយុទ្ធជនពលីដែលបាននាំមកនូវឯករាជ្យនិងសេរីភាពជូនប្រទេសជាតិ ។
រួមជាមួយស្មារតីនោះ ស្ត្រីទូទាំងប្រទេស ជានិច្ចកាលផ្តល់ជូនបងប្អូននារី និងជនរួមជាតិ Dien Bien នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត។ លោកស្រី Ha Thi Nga បានអោយដឹងថា៖ “ក្នុងឱកាសនេះ សម្ព័ន្ធសមាគមនារីវៀតណាម បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនបានផ្ញើជូនផ្ទះមហាសាមគ្គីជាង ៧០ ខ្នង់ អំណោយជិត ៥០០ កញ្ចប់ ដែលមានតម្លៃសរុបជាង ៥ ពាន់លានដុង (២០០.០០០ ដុល្លារអាមេរិក) ដូចជាការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សមាជិកសមាគមនារីនៅតាមខេត្ត/ក្រុងទាំង៦៣ នារីនគរបាលប្រជាជន កងទ័ពប្រជាជន សហគ្រិននារី បញ្ញាវ័ន្តនារី នារីវៀតណាមនៅឯបរទេស និងទាហានការពារព្រំដែនទូទាំងប្រទេសដល់បងប្អូនបណ្តាជនជាតិនៅខេត្ត Dien Bien” ៕






