• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Nghe An បានបញ្ចប់ការរៀបចំកម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ "


 កម្មវិធីសិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់ " (រូបថត៖ vov.vn)
 

កម្មវិធី​សិល្បៈពិសេស "ពោរពេញទៅដោយសេចក្តីស្រឡាញ់" នឹងត្រូវបានរៀបចំឡើងនាថ្ងៃទី ២១ ខែសីហា ដោយ​វិទ្យុសម្លេងវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An ក្នុង​គោលបំណងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០ នៃ​ការ​អនុវត្ត​មរតក​សាសន៍​របស់​លោក​ប្រធាន​ហូជីមិញ​។​
 
នេះ​គឺជាកម្មវិធីវប្បធម៌និងសិល្បៈពិសេសមួយដែលមានអត្ថន័យដ៏សំខាន់ខាងនយោបាយ ដើម្បី​លើក​តម្កើង​តម្លៃ​អ​មតៈនៃមរតកសាសន៍រប​ស់លោកប្រធាន       ហូជីមិញ​ក្នុងបុព្វហេតុ​កសាងសង្គម​និយម​និង​ពង្រឹង​ធ្លុង​មហា​សាមគ្គីជាតិផ​ង    ដែរ។  លោក Nguyen T​rung Thao ប្រធានការិយាល័យទទួលបន្ទុក​ការចាត់​តាំង​និង​រដ្ឋបាល​នៃស្ថានីយ៍​វិទ្យុនិង​ទូរទស្សន៍​ខេត្ត Nghe An បានឲ្យដឹងថា៖
 
«ស្ថានីយ៍​វិទ្យុនិងទូរទស្សន៍ខេត្ត Nghe An បានសហការរៀបចំការផលិត និង​ចុះ​ផ្សាយ​បទ​យក​ការណ៍​មួយ​ចំនួន​ក្នុង​កម្ម​វិធី ព្រមទាំងរៀបចំការផលិតឈុតវីដេអូបដើម្បីផ្សព្វផ្សាយពាណជ្ជកម្មតាមរលក NTV និងគេហ​ទំព័រ​ព័ត៌មាន​អេឡិច​ត្រូនិ​ចស្តីពីកម្មវិធី“ពោរពេញទៅដោ​យសេចក្តីស្រឡាញ់”របស់វិទ្យុសម្លេងវៀ​តណាម (VOV) ដែលរៀប​ចំ​ឡើងនៅខេត្ត Nghe An។ ទន្ទឹមនឹងនេះ ស្ថានីយ៍នេះ​ក៏រៀបចំ​ផែនការនឹង​ផ្សាយផ្ទាល់​កម្មវិធី​ទាំងនេះ​នៅលើ​បុស្តិ៍ NTV ផងដែរ។»​
 
លោក​ស្រី Quach Thi Cuong នាយិការរងនៃមន្ទីរវប្បធម៌និងកីឡាខេត្ត Nghe An បានឲ្យដឹងថា៖ « មន្ទីរ​បាន​បញ្ជា​ណែនាំឱ្យកេរិ៍្តដំណែលជាតិពិសេស Kim Lien  សហការជាមួយ គណៈកម្មការរៀបចំកម្មវិធី ព្រមទាំងរៀប​ចំ​ឲ្យ​បានល្អ​បំផុតដើម្បីឆ្លើយតបនឹងតម្រូវការពីស្ពានផ្សាយសម្លេងនិងទូរទស្សន៍ជាផ្ទាល់ផងដែរ។ រហូតមក​ដល់​ពេល​នេះអ្វីៗក៏ត្រូវបានត្រៀមរួចជាស្រេចហើយ ដើម្បីបំពេញភារ​កិច្ចតាម​តម្រូវការ​របស់​គណៈ​កម្មការ​រៀប​ចំ​កម្ម​វិធីផង​ដែរ»៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top