• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Muong Coc ​- ផលិតផលទេសចរណ៍សហគមន៍ថ្មីរបស់រដ្ឋធានី

នាថ្ងៃទី ១ ខែកក្កដា មន្ទីរទេសចរណ៍ទីក្រុងហាណូយ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំមីឌឹក ទីក្រុងហាណូយ បានបង្ហាញ​មុខ​ផលិតផលទេសចរណ៍សហគមន៍ Muong Coc(មឿងកុក​)។ នេះគឺជាផលិតផលទេសចរណ៍សហគមន៍ថ្មីមួយរបស់រដ្ឋធានី ដែលត្រូវបានអភិវឌ្ឍតាមទិសដៅបៃតង ប្រកបដោយនិរន្តរភាព និងផ្សារ​ភ្ជាប់ទៅនឹងការអភិរក្សវប្បធម៌ជនជាតិ Muong។

Muong Coc  ​- ផលិតផលទេសចរណ៍សហគមន៍ថ្មីរបស់រដ្ឋធានី

[VOVWORLD] - នាថ្ងៃទី ១ ខែកក្កដា មន្ទីរទេសចរណ៍ទីក្រុងហាណូយ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនឃុំមីឌឹក ទីក្រុងហាណូយ បានបង្ហាញ​មុខ​ផលិតផលទេសចរណ៍សហគមន៍ Muong Coc(មឿងកុក​)។ នេះគឺជាផលិតផលទេសចរណ៍សហគមន៍ថ្មីមួយរបស់រដ្ឋធានី ដែលត្រូវបានអភិវឌ្ឍតាមទិសដៅបៃតង ប្រកបដោយនិរន្តរភាព និងផ្សារ​ភ្ជាប់ទៅនឹងការអភិរក្សវប្បធម៌ជនជាតិ Muong។

 
តំណាងអាជ្ញាធរឃុំមីឌឹក សហគ្រាសទេសចរណ៍ និងក្រុមសម្របសម្រួលទេសចរណ៍សហគមន៍មឿងកុក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការអភិវឌ្ឍផលិតផល និងសេវាកម្មទេសចរណ៍។ រូបថត៖ Tuyet Mai/TTXVN

ដោយ​ស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ មឿងកុក មានទេសភាពដ៏ពិសេស ជាមួយនឹងបឹង Bai Bo ស្រះផ្កាឈូក វាលស្រែ ភ្នំថ្មកំបោរ និងតម្លៃវប្បធម៌វិសេសវិសាលជាច្រើន ដូចជា សំឡេងគងឃ្មោះ ចម្រៀងប្រជាប្រិយ​ជនជាតិ​មឿង ឱសថបុរាណ និងមុខ​ម្ហូបប្រពៃណី។

លោក ត្រឹន ទ្រុងហៀវ អនុប្រធានមន្ទីរទេសចរណ៍ទីក្រុងហាណូយ បានឱ្យដឹងថា៖ «ភាពសុខដុមរមនារវាងធម្មជាតិ វប្បធម៌ និងមនុស្សបានបង្កើតអត្តសញ្ញាណដ៏​វិសេសវិសាលរបស់ មឿងកុក។ ជាមួយនឹងសារថា "មឿងកុក - ប៉ះដល់​ភាពសុខសាន្ត​" យើងសង្ឃឹមថា ភ្ញៀវទេសចរម្នាក់ៗនៅពេល​មកដល់ទីនេះ អាចទទួលអារម្មណ៍ពីចង្វាក់ជីវិតដ៏​​ធូរស្រាលជាង ផ្ទៀង​ស្តាប់ធម្មជាតិកាន់តែច្រើននិងទទួលអារម្មណ៍កាន់តែស៊ីជម្រៅនូវ​តម្លៃវប្បធម៌ដ៏វិសេសវិសាល តាម​រយដំបូល​ផ្ទះ ម្ហូប​អាហារ សំឡេងគងឃ្មោះ ទំនុក​ច្រៀង និងនៅក្នុងភាពស្មោះត្រង់របស់ប្រជាជននៃភូមិជនជាតិ​មឿង ឃុំមីឌឹក»​។​

ចំណុចលេចធ្លោនៃផលិតផលទេសចរណ៍សហគមន៍ មឿងកុក គឺកម្មវិធី "មួយថ្ងៃជាជនជាតិមឿង" ដែលមានសកម្មភាពជាច្រើនដូចជា៖ ស្លៀកពាក់សំលៀកបំពាក់ប្រពៃណី ឆ្លងបទពិសោធន៍​ធ្វើស្រែចម្ការ ការរៀបចំម្ហូបក្នុងស្រុក រៀនរបៀប​លេងគងឃ្មោះ ច្រៀងចម្រៀងប្រជាប្រិយ​ជនជាតិ​មឿង និងស្វែងយល់ពីផ្លូវជិះកង់ និងដើរលេងកម្សាន្ត Trekking នៅកណ្តាលបរិយាកាស​ជនបទដ៏សុខសាន្ត។ លោក ង្វៀន ក្វាងឌឿង ប្រធានគណៈកម្មាធិការប្រជាជនឃុំមីឌឹក បានសង្កត់ធ្ងន់ថា៖ «​ផលិតផលទេសចរណ៍ សហគមន៍មឿងកុក នឹងបើកចេញ​ទិសដៅថ្មីមួយក្នុងការរៀបចំ​រចនាសម្ព័ន្ធសេដ្ឋកិច្ចនៅក្នុងតំបន់ឡើងវិញ បង្កើតមុខ​របរ​ចិញ្ជឹម​ជីវិត បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។ នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយ ដែលរួមចំណែកធ្វើឱ្យផែនទីទេសចរណ៍នៃរដ្ឋធធានីកាន់​តែ​សម្បូរបែប ជាមួយនឹងគំរូបទ​ពិសោធន៍ថ្មីៗ ពិតប្រាកដ និងខុសប្លែក»​៕

តាម​ vovworld.vn/km-KH

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បី​រំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយ​សារគ្រោះរញ្ជួយដី

កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃ​គ្រោះរញ្ជួយដីធំៗចំនួន​ពីរលើក នៅ​ក្នុង​ប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាល​ឱ្យ​មនុស្សជិត ២៣០០ នាក់បាន​ស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀត​នៅតែ​បាត់ខ្លួន។

Top