• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត

នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ ការិយាល័យនយោបាយបានរៀបចំសន្និសីទបូកររុបរយៈពេលមួយឆ្នាំនៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត។

ទិដ្ឋភាពនៃសន្និសីទ (រូបថត៖ VNA)

សន្និសីទនេះត្រូវបានធ្វើឡើងដោយផ្ទាល់នៅសាលប្រជុំ យៀនហុង អគាររដ្ឋសភា រួមផ្សំជាមួយនឹងការចូលរួមតាមអ៊ីនធឺណិត តភ្ជាប់ទីតាំងចំនួន ៣.៦៥១ កន្លែងនៅតាមក្រសួង ស្ថាប័នមជ្ឈឹម អង្គការ និងទីស្នាក់ការ ខេត្ត ក្រុង ឃុំ សង្កាត់ និងតំបន់រដ្ឋបាលពិសេសទូទាំងប្រទេស ដោយមានប្រតិភូជាង ៥៥៧.០០០ នាក់ចូលរួម។ អញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងសន្និសីទនេះមានវត្តមាន៖ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម; សមាជិកការិយាល័យនយោបាយរួមមាន៖ នាយករដ្ឋមន្ត្រី លោកឡេ មិញ ហ៊ឹង; ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក ត្រឹន កឹម ទូ; លេខាមជ្ឈិមបក្ស និងជាប្រធានគណកម្មាធិការចាត់តាំងមជ្ឈិម លោក ង្វៀន យី ង៉ុក ប្រធានគណៈកម្មាធិការដឹកនាំសម្រាប់ការបូកសរុប។

នៅក្នុងសន្និសីទនេះ លោក ង្វៀន យី ង៉ុក សមាជិកការិយាល័យនយោបាយ លេខាគណកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម និងជាប្រធានគណៈកម្មាធិ ការដឹកនាំសម្រាប់ការបូករុបបឋម បានធ្វើបទបង្ហាញរបាយការណ៍ (សង្ខេប) ស្តីពីការបូកសរុបបឋមនៃប្រតិបត្តិការរយៈពេលមួយឆ្នាំនៃគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត; ទស្សនាខ្សែភាពយន្តឯកសារ និងស្តាប់របាយការណ៍ និងការពិភាក្សា។

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានថ្លែងសុន្ទរកថាណែនាំដ៏សំខាន់មួយនៅក្នុងសន្និសីទ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម៖ បញ្ហាស្នូលនៃនវានុវត្តន៍គឺប្រែក្លាយឧបករណ៍ទៅជាតម្លៃថ្មីសម្រាប់សង្គម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម៖ បញ្ហាស្នូលនៃនវានុវត្តន៍គឺប្រែក្លាយឧបករណ៍ទៅជាតម្លៃថ្មីសម្រាប់សង្គម

នារសៀលថ្ងៃទី ១ ខែកក្កដា នៅសាលប្រជុំយៀន ហ៊ុង អគាររដ្ឋសភា (នៃទីក្រុងហាណូយ) គណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល (គណៈកម្មាធិការដឹកនាំ) បានរៀបចំសន្និសីទ បូកសរុបរយៈពេល ១ ឆ្នាំ និង ៦ ខែ នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ។

Top