ព័ត៌មាន សកម្មភាពជាច្រើនរំលឹកខួប ៥០ឆ្នាំ ដែលទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ 02/07/2026 នាថ្ងៃទី ២ ខែកក្កដា សកម្មភាពដ៏ឧឡារិកជាបន្តបន្ទាប់កំពុងប្រព្រឹត្តទៅដើម្បីរំលឹកខួប ៥០ឆ្នាំ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦) ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ ពិធីរំលឹកខួប ៥០ឆ្នាំ ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅសាល Thong Nhat។ រូបថត៖ Le Linhជាក់ស្តែង នៅវេលាម៉ោង ៧:៣០ ព្រឹកថ្ងៃទី ២ កក្កដា ពិធីរំលឹកជាផ្លូវការត្រូវបានធ្វើឡើងនៅសាល Thong Nhat សង្កាត់ប៊ែនថាញ់ ទីក្រុងហូជីមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ អ្នកបដិវត្តន៍ជើងចាស់ និងតំណាងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃទីក្រុងហូជីមិញ។ នាល្ងាចថ្ងៃទី ២ ខែកក្កដា នឹងប្រព្រឹត្តទៅកម្មវិធីទូរទស្សន៍ពិសេសជាមួយនឹងទីតាំងផ្សាយផ្ទាល់ចំនួនពីរគឺ សាល Thong Nhat (ហូជីមិញ) និងទីលានបាឌិញ-វិមានតម្កល់សពលោកប្រធានហូជីមិញ (ហាណូយ) រួមជាមួយនឹងទីតាំងផ្សាយបន្តនៅក្នុងសង្កាត់ ឃុំ និងតំបន់ពិសេសនៃទីក្រុងហូជីមិញ។ នៅយប់ថ្ងៃទី ២ ខែកក្កដា ផងដែរ ទីក្រុងហូជីមិញក៏នឹងបាញ់កាំជ្រួចផ្កានៅទីតាំងចំនួន ១៦ កន្លែង ចាប់ពីម៉ោង ២១៖០០ យប់ដល់ម៉ោង ២១៖១៥នាទី។ចំណុចលេចធ្លោមួយទៀតគឺការសម្តែង 3D Mapping អន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៥ ខែកក្កដា។ តាមរយៈការរួមបញ្ចូលគ្នានៃសិល្បៈសម្តែងសហសម័យ និងបច្ចេកវិទ្យា 3D Mapping ទីក្រុងហូជីមិញបាននាំមកជូនប្រជាជន មិត្តភក្តិក្នុងស្រុក និងអ្នកទេសចរអន្តរជាតិនូវសារអំពីទីក្រុងដ៏ស្វាហាប់ ច្នៃប្រឌិត ធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព; ដោយគោរពអតីតកាល ឈានជើងយ៉ាងរឹងមាំក្នុងបច្ចុប្បន្នកាល និងសម្លឹងឆ្ពោះទៅអនាគតដោយទំនុកចិត្ត។ លោក Tran Thanh Lam ប្រជាជនទីក្រុងហូជីមិញម្នាក់ បានចែករំលែកថា៖ «ខ្ញុំធ្លាប់បានទស្សនាការសម្តែង 3D Mapping មុនៗ ប៉ុន្តែលើកនេះមានរូបភាព និងខ្លឹមសារថ្មីៗជាច្រើន។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងដែលមានរូបភាពនៃវប្បធម៌ Dai Viet បុរាណ រូបភាពអាវផាយប្រពៃណី និងសំលៀកបំពាក់បុរាណ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសយើងត្រូវបានបង្ហាញ និងឧទ្ទេសនាមដល់អ្នកទេសចរ និងមិត្តភក្តិជុំវិញពិភពលោក»៕ Báo ảnh Việt Nam/TTXVN Tags:បច្ចេកវិទ្យា 3D Mapping សាល Thong Nhat (ហូជីមិញ) វប្បធម៌ Dai Viet បុរាណ

នាថ្ងៃទី ២ ខែកក្កដា សកម្មភាពដ៏ឧឡារិកជាបន្តបន្ទាប់កំពុងប្រព្រឹត្តទៅដើម្បីរំលឹកខួប ៥០ឆ្នាំ (២ កក្កដា ១៩៧៦ - ២ កក្កដា ២០២៦) ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ។ ពិធីរំលឹកខួប ៥០ឆ្នាំ ទិវាទីក្រុងសៃហ្គន-យ៉ាឌិញ ត្រូវបានដាក់ឈ្មោះតាមលោកប្រធានហូជីមិញ នៅសាល Thong Nhat។ រូបថត៖ Le Linhជាក់ស្តែង នៅវេលាម៉ោង ៧:៣០ ព្រឹកថ្ងៃទី ២ កក្កដា ពិធីរំលឹកជាផ្លូវការត្រូវបានធ្វើឡើងនៅសាល Thong Nhat សង្កាត់ប៊ែនថាញ់ ទីក្រុងហូជីមិញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ អ្នកបដិវត្តន៍ជើងចាស់ និងតំណាងប្រជាជនគ្រប់ស្រទាប់វណ្ណៈនៃទីក្រុងហូជីមិញ។ នាល្ងាចថ្ងៃទី ២ ខែកក្កដា នឹងប្រព្រឹត្តទៅកម្មវិធីទូរទស្សន៍ពិសេសជាមួយនឹងទីតាំងផ្សាយផ្ទាល់ចំនួនពីរគឺ សាល Thong Nhat (ហូជីមិញ) និងទីលានបាឌិញ-វិមានតម្កល់សពលោកប្រធានហូជីមិញ (ហាណូយ) រួមជាមួយនឹងទីតាំងផ្សាយបន្តនៅក្នុងសង្កាត់ ឃុំ និងតំបន់ពិសេសនៃទីក្រុងហូជីមិញ។ នៅយប់ថ្ងៃទី ២ ខែកក្កដា ផងដែរ ទីក្រុងហូជីមិញក៏នឹងបាញ់កាំជ្រួចផ្កានៅទីតាំងចំនួន ១៦ កន្លែង ចាប់ពីម៉ោង ២១៖០០ យប់ដល់ម៉ោង ២១៖១៥នាទី។ចំណុចលេចធ្លោមួយទៀតគឺការសម្តែង 3D Mapping អន្តរជាតិ ចាប់ពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ៥ ខែកក្កដា។ តាមរយៈការរួមបញ្ចូលគ្នានៃសិល្បៈសម្តែងសហសម័យ និងបច្ចេកវិទ្យា 3D Mapping ទីក្រុងហូជីមិញបាននាំមកជូនប្រជាជន មិត្តភក្តិក្នុងស្រុក និងអ្នកទេសចរអន្តរជាតិនូវសារអំពីទីក្រុងដ៏ស្វាហាប់ ច្នៃប្រឌិត ធ្វើសមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព; ដោយគោរពអតីតកាល ឈានជើងយ៉ាងរឹងមាំក្នុងបច្ចុប្បន្នកាល និងសម្លឹងឆ្ពោះទៅអនាគតដោយទំនុកចិត្ត។ លោក Tran Thanh Lam ប្រជាជនទីក្រុងហូជីមិញម្នាក់ បានចែករំលែកថា៖ «ខ្ញុំធ្លាប់បានទស្សនាការសម្តែង 3D Mapping មុនៗ ប៉ុន្តែលើកនេះមានរូបភាព និងខ្លឹមសារថ្មីៗជាច្រើន។ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការសម្តែងដែលមានរូបភាពនៃវប្បធម៌ Dai Viet បុរាណ រូបភាពអាវផាយប្រពៃណី និងសំលៀកបំពាក់បុរាណ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ដែលវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់ប្រទេសយើងត្រូវបានបង្ហាញ និងឧទ្ទេសនាមដល់អ្នកទេសចរ និងមិត្តភក្តិជុំវិញពិភពលោក»៕
អត្ថបទផ្សេងទៀត វេណេស៊ុយអេឡាប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះដោយសារគ្រោះរញ្ជួយដី02/07/2026ព័ត៌មាន កាលពីថ្ងៃទី ១ ខែកក្កដា ប្រធានាធិបតីស្តីទីរបស់ប្រទេសវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខជាតិរយៈពេល ៧ ថ្ងៃ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌជនរងគ្រោះនៃគ្រោះរញ្ជួយដីធំៗចំនួនពីរលើក នៅក្នុងប្រទេសនេះកាលពីសប្តាហ៍មុន ដែលបណ្តាលឱ្យមនុស្សជិត ២៣០០ នាក់បានស្លាប់ និងមនុស្សរាប់ពាន់នាក់ទៀតនៅតែបាត់ខ្លួន។ Muong Coc - ផលិតផលទេសចរណ៍សហគមន៍ថ្មីរបស់រដ្ឋធានី02/07/2026ព័ត៌មានការនាំចេញអាហារសមុទ្រកើនឡើង ១២,៨% ក្នុងឆមាសទីមួយនៃឆ្នាំ02/07/2026ព័ត៌មានកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ ត្រូវតែបម្រើដោយផ្ទាល់លើការអភិវឌ្ឍនិងស្វ័យភាពយុទ្ធសាស្ត្រ02/07/2026ព័ត៌មានសន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត01/07/2026ព័ត៌មានអគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម៖ បញ្ហាស្នូលនៃនវានុវត្តន៍គឺប្រែក្លាយឧបករណ៍ទៅជាតម្លៃថ្មីសម្រាប់សង្គម01/07/2026ព័ត៌មានសន្និសីទបូកសរុបរយៈពេលមួយឆ្នាំ នៃប្រតិបត្តិការគំរូអង្គការទូទៅនៃប្រព័ន្ធនយោបាយ និងគំរូអាជ្ញាធរបីកម្រិត01/07/2026ព័ត៌មាន អត្ថបទផ្សេងទៀត