• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Let’s sing Vietnam តភ្ជាប់សេចក្ដីស្នេហាមាតុភូមិ

នាព្រឹកថ្ងៃទី ២៩ ខែ តុលា នៅទីក្រុងហាណូយ គណៈចាត់តាំងកម្មវិធីចលនានិពន្ធបទចម្រៀង Let’s sing Vietnam បានរៀបចំសន្និសីទសារព័ត៌មានដើម្បីបូកសរុបការងារ និងប្រកាសវណ្ណកម្មចំនួន ៤៥ ដែលឈានចូលក្នុង វគ្គផ្ដាច់ព្រ័ត្រ។

សកម្មភាពនៃចលនានិពន្ធបទចម្រៀង Let’s sing Vietnam

 

ចលនានិពន្ធបទចម្រៀង Let’s sing Vietnam ដែលត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើង ដើម្បីអបអរសាទរមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមប្រកបដោយជោគជ័យ និងរំលឹកខួបពិធីបុណ្យទានធំៗរបស់ប្រទេសជាតិក្នុងឆ្នាំ ២០២១។

នេះគឺជាយុទ្ធនាការចលនានិពន្ធដ៏ទូលំទូលាយ បំផុតសម្រាប់អ្នកនិពន្ធអាជីព និងអ្នកនិពន្ធមិនអាជីពនៅក្នុងប្រទេស ជនវៀតណាមនៅក្រៅប្រទេសនិងអ្នកនិពន្ធបរទេស ដែលមានគោលបំណងចង់ចែករំលែកសេចក្ដីស្រឡាញ់វៀតណាម។ យោងតាមសិល្បករឆ្នើម តន្ត្រីករ Doan Truong Nguyen ប្រធានគណៈកម្មការតូតន្ត្រី VOV3 នៃវិទ្យុសម្លេងវៀតណាមបានឲ្យដឹងថា៖ បណ្ដាវណ្ណកម្ម ដែលបានចូលរួមព្រឹត្តិការណ៍នេះបានផ្ដោតសំខាន់លើប្រធានបទតាមតម្រូវនៃយុទ្ធនាការចលនាដូចជាលើកតម្កើងបក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ និងលើកតម្កើងស្រុកកំណើត រូបភាពមនុស្សវៀតណាម៖

“យុទ្ធនាការនេះទទួលបានជោគជ័យ មិនត្រឹមតែលើបរិមាណ វណ្ណកម្មចូលរួមប៉ុណ្ណោះទេ ថែមទាំងអំពីគុណភាពទៀតផង។ យើងខ្ញុំទទួលបានវណ្ណកម្មជាច្រើនពីសហរដ្ឋអាមេរិក ស្កុតឡេន អាល្លឺម៉ង់ អូស្ត្រាលី។ ជាពិសេសមានតន្ត្រីករបរទេសជាច្រើនមកពី អេស្ប៉ាញ បារាំងនិងម៉ុងហ្គោលីផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទៅចូលរួមកិច្ច​ប្រជុំកំពូល BRICS និង​បំពេញ​ទស្សនកិច្ចនៅឥណ្ឌា របស់លោក​នាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង សម្រេចបានលទ្ធផលលេចធ្លោជាច្រើន

ដំណើរទស្សនកិច្ច​ទៅចូលរួមកិច្ចប្រជុំកំពូល BRICS និងធ្វើការទ្វេភាគីនៅឥណ្ឌា របស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បាន​បញ្ចប់ប្រកប​ដោយជោគជ័យ។ លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ក្នុងរយៈពេលដ៏ខ្លី បានអនុវត្តសកម្មភាពកិច្ចការបរទេសជាច្រើន ប្រកប​ដោយប្រសិទ្ធភាពនិងជាក់​ស្តែង។នេះត្រូវបានបញ្ជាក់ដោយរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង នៅពេលលើកឡើងពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹ​ង ចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។

Top