• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

King Coffee - ពាណិជ្ជសញ្ញាកាហ្វេវៀតណាម​ឆាប់មានវត្តមាននៅក្នុង​ប្រព័ន្ធហាងលក់រាយនៅប្រទេសរុស្ស៊ី​


 នាយិការក្រុមហ៊ុនTrung Nguyen International  លោកស្រី Le Hoang Diep Thao និង ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Ngo Duc Manh
 

ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហព័ន្ធរុស្ស៊ីរបស់នាយករដ្ឋមនត្រីវៀតណាម លោក Nguyen Xuan​ Phuc នាពេលថ្មីៗនេះ តំណាងក្រុមហ៊ុន Trung Nguyen International ដែល​ជាស​ហគ្រាស​ផលិត​ជំនាញ​ខាង​ផលិត​កម្ម​ កែច្នៃនិងធ្វើអាជីវកម្មកាហ្វេវៀតណាម បានចុះហត្ថលេខាលើកិច្ចស្យា ជាមួយសម្ព័ន្ធ​ក្រុម​ហ៊ុន​លក់​រាយ​មួយ​ចំនួនដ៏ល្បីល្បាញរបស់រុស្ស៊ី ស្តីពីការផ្គត់ផ្គង់ ផលិតផលកាហ្វេប្រភេទ King Coffee នៅក្នុង​ប្រព័ន្ធ​ផ្សារ​ទំ​នើប​នៃស​ម្ព័ន្ធក្រុមហ៊ុនទាំងនេះនៅសហព័ន្ធរុស្ស៊។​
 
យោង​តាមផែនការ មានត្រឹមតែ ពី ២ ទៅ ៣ ខែទៀត អតិថិជនរុស្ស៊ីនឹងជ្រើសរើសផលិតផលរបស់ King Coffee ​ដោយ​ខ្លួនឯងនៅហាងលក់រាយចំនួន  ១៨,០០០ របស់សម្ព័ន្ធក្រុមហ៊ុន Magnit ដ៏ល្បីៗនៃប្រទេសរុស្ស៊ី។ បន្ទាប់​​មក ផលិតផលកាហ្វេនេះនឹងមានវត្តមាននៅផ្សារទំនើប Pyatyerka និង Magnit ផងដែរ។​ គួរ​បញ្ជាក់​ថា​គោ​ល​​ដៅរយៈពេលវេងរបស់ក្រុមហ៊ុន គឺនាំយកផលិតផល  កាហ្វេរបស់ក្រុមហ៊ុន Trung Nguyen International ទៅកាន់​ប្រទេ​សរុស្ស៊ីយ៉ាងឆាប់រហ័ស ដើម្បីធ្វើឲ្យផលិតផលមានសម្បូរបែ​បផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top