• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF បន្ទាប​​​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ពិភពលោក​​ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន

ដោយសារផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃជម្លោះនៅអ៊ុយក្រែនកំពុងរីករាលដាលនៅជុំវិញពិភពលោក ហេតុដូច្នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកមកត្រឹម ៣,៦% ក្នុងឆ្នាំ ២០២២-២០២៣។
  ប្រជាជនទិញទំនិញនៅផ្សារទំនើបក្នុងទីក្រុងម៉ូស្គូ រុស្ស៊ី ថ្ងៃទី៦ ខែមេសា។ (រូបភាព៖ AFP/TTXVN)  

នេះគឺជាការសន្និដ្ឋានដែលបាននាំចេញក្នុងរបាយការណ៍ស្តីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោក ដែឡបានចេញផ្សាយនៅ ថ្ងៃទី ១៩ ខែមេសា។

យោងតាមរបាយការណ៍នេះ ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ដែល IMF បាននាំចេញគឺទាបជាង ០,៨% និង ០,២% បើធៀបនឹងការព្យាករណ៍កាលពីខែមករា ក្នុងបរិបទដែលតម្លៃទំនិញនិងបំណុលសាធារណៈបានកើនឡើងខ្ពស់។ របាយការណ៍ក៏បានបង្ហាញយ៉ាងច្បាស់លាស់ថា កំណើនសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យមក៏នឹងធ្លាក់ចុះមកត្រឹម ៣,៣% ទាបជាងកម្រិតមធ្យមគឺ ៤,១% ក្នុងអំឡុងពេលចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ២០១៣។

របាយការណ៍របស់ IMF ក៏បានចង្អុលបង្ហាញថា បណ្តាប្រទេសអឺរ៉ុបនឹងមើលឃើញ កំណើនយឺតយ៉ាវដោយសារតែជម្លោះនៅអ៊ុយក្រែន ដែលបានបណ្តាលឲ្យតម្លៃប្រេងឥន្ធនៈនិងស្បៀងអាហារ កើនឡើងខ្ពស់ និងធ្វើឱ្យអតិផរណាកើនឡើងផងដែរ ហើយស្ថានភាពនេះនឹងបន្តប្រព្រឹត្តិទៅក្នុងរយៈពេលយូរជាងការរំពឹងទុក។ ដូច្នេះហើយ បណ្តាប្រទេសនៅជុំវិញពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍និងទើបលេចចេញ នឹងរងផលប៉ះពាល់ដោយការធ្លាក់ចុះនៅក្នុងតំបន់នេះ។ ចំពោះអតិផរណា IMF បានព្យាករណ៍ថា សន្ទស្សន៍នេះនឹងស្ថិតនៅកំរិតខ្ពស់ក្នុងរយៈពេលយូរ៕

  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ មិនបោះបង់ឱកាសព្យាបាលអ្នកជំងឺ សម្បីតែឱកាសតិចតួចបំផុតក៏ដោយ

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយតំណាងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រឆ្នើមៗក្នុងវិស័យសុខាភិបាល និងបណ្តានាយកមន្ទីរពេទ្យមជ្ឈិម ក្នុងឱកាសខួបលើកទី ៧១ នៃទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី ២៧ ខែកុម្ភៈ)។

Top