• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

IMF៖ សេដ្ឋកិច្ចវៀតណាមនឹងបន្តកើនឡើងនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត

នារសៀលថ្ងៃទី ២៩ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូពិគ្រោះយោបល់មាត្រា ៤ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Sanjaya Panth អគ្គនាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាប្រធានគណៈប្រតិភូ ដែលកំពុងបំពេញបេសកកម្មវាយតម្លៃតាមកាលកំណត់នៅវៀតណាម។
 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូពិគ្រោះយោបល់មាត្រា ៤ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Sanjaya Panth អគ្គនាយករងនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ រូបថត៖ VNA 

ក្នុងជំនួបនេះ ដោយសង្កត់ធ្ងន់ថា ការរួមដំណើររបស់ IMF មានសារសំខាន់ក្នុងដំណើរការអភិវឌ្ឍន៍របស់វៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ក្នុងបរិបទនៃការលំបាកជាសកល វៀតណាមនៅតែសម្រេចបាននូវលទ្ធផលសំខាន់ និងទូលំទូលាយក្នុងវិស័យជាច្រើន។  លោកនាយករដ្ឋមន្ត្រីមានបំណងថា IMF នឹងបន្តផ្តល់កម្មវិធីបណ្តុះបណ្តាល និងជំនួយបច្ចេកទេសក្នុងវិស័យគ្រប់គ្រងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រូបិយប័ណ្ណ ស្ថិតិជាដើម ដល់ទីភ្នាក់ងារវៀតណាម; ស្នើ IMF បន្តពង្រឹងសកម្មភាពប្រឹក្សាគោលនយោបាយសម្រាប់រដ្ឋាភិបាល និងទីភ្នាក់ងាររបស់វៀតណាម; មានបំណង និងជឿជាក់ថា ទំនាក់ទំនងដ៏ល្អរវាង វៀតណាម និង IMF នឹងបន្តបានពង្រឹងនិងលើកកម្ពស់ជានិច្ច។

សូមគូសបញ្ជាក់ថា ក្រុមពិគ្រោះយោបល់របស់ IMF ជឿជាក់លើគោលនយោបាយគ្រប់គ្រងសេដ្ឋកិច្ចដែលអាចបត់បែនបាន និងមានប្រសិទ្ធភាពរបស់វៀតណាម ដូចជា៖ តុល្យភាពកំណើនជាមួយនឹងអតិផរណា កំណើនជាមួយនឹងស្ថិរភាពសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ; ប្រកាន់ខ្ជាប់គោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាសមតុល្យសំខាន់ៗនៃសេដ្ឋកិច្ច។ល។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមនឹងរីកចម្រើនកាន់តែប្រសើរឡើង។ សន្ទុះកំណើននេះនឹងត្រូវបានរក្សានិងលើកកម្ពស់ក្នុងឆ្នាំបន្ទាប់ជាពុំខាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top