ថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋសភា
លោក Tran Thanh Man បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកទី៨
នៃរដ្ឋសភានីតិកាលទី១៥ បានអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតទីក្រុង Hue ចំណុះមជ្ឈិម (៣០ វិច្ឆិកា ២០២៤) ជាមួយនឹងអត្រាស្រុះចិត្តគំនិតខ្ពស់ពីសមាជិកសភា។
ចាប់ពីថ្ងៃទី ១ ខែមករា រួមជាមួយទីក្រុងហាណូយ ទីក្រុងហូជីមិញ ទីក្រុង Hai
Phong ទីក្រុង Da Nang និង Can Tho, ទីក្រុង Hue នឹងក្លាយទៅជាទីក្រុងចំណុះមជ្ឈិមលើកទី
៦ របស់វៀតណាម។ នេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសថ្មីសម្រាប់តំបន់ដែលមានប្រវត្តិសាស្ត្រ
និងវប្បធម៌ដ៏សម្បូរបែប ជាមួយនឹងសក្តានុពល និងអត្ថប្រយោជន៍ជាច្រើន។
លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា៖ “ការបង្កើតទីក្រុង Hue ចំណុះមជ្ឈិម
និងការរៀប ចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក ឃុំ មិនត្រឹមតែសំដៅលើកកំពស់ប្រសិទ្ធភាព
ក្នុងការគ្រប់គ្រងរដ្ឋប៉ុណ្ណោះទេ ថែមទាំងពង្រីកសក្តានុពល គុណសម្បត្តិ
ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ទាំងមូល
និងរបស់តំបន់សេដ្ឋកិច្ចសំខាន់កណ្តាល និងមូលដ្ឋាន”។
មុននោះ
នារសៀលថ្ងៃទី ២៩ ខែធ្នូ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍
នៃគណៈកម្មាធិការបក្សខេត្ត Thua Thien Hue អំពីលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ
២០២៤ ទិសដៅនិងភារកិច្ចឆ្នាំ ២០២៥
ជាពិសេសការងារនៅពេលផ្លាស់ប្តូរទៅជាទីក្រុងចំណុះមជ្ឈិម៕