• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Google ចាប់អារម្មណ៍នឹងការផ្លាស់ប្តូរខ្សែផលិតកម្មមួយចំនួនមកកាន់វៀតណាម

នាថ្ងៃទី ៧ មីនា នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានទទួលជួបលោក Darren Ward នាយកជាន់ខ្ពស់ទទួលបន្ទុកប្រភពផ្គត់ផ្គង់សកលនៅសម្ព័ន្ធក្រុមហ៊ុន Google។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai បានទទួលជួបលោក Darren Ward នាយកជាន់ខ្ពស់ទទួលបន្ទុកប្រភពផ្គត់ផ្គង់សកល របស់ Google។ (រូបថត៖ tapchicongthuong.vn)

ថ្លែងមតិក្នុងជំនួបនេះ អនុរដ្ឋមន្ត្រី លោក Do Thang Hai បានអះអាងថា អាមេរិកគឺជាដៃគូដ៏សំខាន់បំផុតរបស់វៀតណាម។ វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរបន្ថែមទៀត។ លោកអនុរដ្ឋមន្ត្រីក៏បានអះអាងថា រដ្ឋាភិបាល វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ដំណើរការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកទៅកាន់វៀតណាម។ ទន្ទឹមនឹងនោះ ស្នើឱ្យ Google សម្របសម្រួល និងពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការ ដើម្បីស្វែងរក និងអភិវឌ្ឍអ្នកផ្គត់ផ្គង់សក្តានុពលនៅវៀតណាម។

ចំណែកខ្លួនវិញ នាយកជាន់ខ្ពស់ផ្នែកប្រភពសកលនៃសម្ព័ន្ធក្រុមហ៊ុន Google បាននិយាយថា ឥឡូវនេះ Google ចាប់អារម្មណ៍នឹងការផ្លាស់ប្តូរជាបណ្តើរៗនូវខ្សែសង្វាក់ផលិតកម្មនៃឧបករណ៍មួយចំនួនមកកាន់វៀតណាម ដូច្នេះហើយ ក្រុមហ៊ុនមានការចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ គោលនយោបាយរបស់វៀតណាមក្នុងវិស័យ ឧស្សាហកម្មឧបត្ថម្ភ អភិវឌ្ឍន៍ធនធានមនុស្សគុណភាពខ្ពស់ និងពន្ធដារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top