• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ អាចសម្រេចបាន ៦,៧%

សេដ្ឋកិច្ចរបស់វៀតណាមមានល្បឿនកំណើន និងស្ដារឡើងវិញខ្លាំងជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ដោយសារគោលនយោបាយប្រកបដោយភាពបត់បែន និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ ១៩ ប្រកបដោយជោគជ័យ។
  វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២។ រូបថត៖ qdnd.vn  

ក្នុងវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “បន្តស្ដារសេដ្ឋកិច្ចឡើងវិញ - កត្តាជំរុញកំណើន” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រុមអ្នកជំនាញបានអះអាងថា សេដ្ឋកិច្ចវៀតណាមកំពុងបោះជំហានយ៉ាងខ្លាំងក្លា ក្រោយផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។

សេដ្ឋកិច្ចរបស់វៀតណាមមានល្បឿនកំណើន និងស្ដារឡើងវិញខ្លាំងជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ដោយសារគោលនយោបាយប្រកបដោយភាពបត់បែន និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ ១៩ ប្រកបដោយជោគជ័យ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី ៣ ត្រូវបានប៉ាន់ប្រមាណថាកើន ១៣,៦៧%; ជាទូទៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ កើន ៨,៨៣% - គឺជាកម្រិតកំណើនខ្ពស់បំផុតក្នុងរយៈពេលដូចគ្នានៃដំណាក់កាល ២០១១-២០២២; អតិផរណាត្រូវបានគ្រប់គ្រងក្រោមកម្រិតគោលដៅ ៤% ។

ក្នុងវេទិកានេះ ក្រុមអ្នកជំនាញបានចាត់ទុកថា សេណារីយ៉ូកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ ក្នុងកម្រិត ៦,៧% គឺជាគោលដៅកំណើនប្រុងប្រយ័ត្ន ដោយតម្រូវឲ្យមានគោលនយោបាយប្រកបដោយភាពបត់បែន និងសមស្រប ដើម្បីជំរុញការស្ដារកំណើនឡើងវិញ។ ក្នុងនោះ ស្ថិរភាពផ្ទៃក្នុងនឹងជាកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់វៀតណាមជំនះពុះពារយ៉ាងរឹងមាំលើបញ្ហាប្រឈម ហានិភ័យ និងអស្ថិរភាពពីខាងក្រៅផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top