• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU អនុម័តលើ​អាទិភាពក្នុងទំនាក់ទំនងជាមួយអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាការទូតនៃសហភាពអឺរ៉ុប(EU) នៅថ្ងៃទី ២៤ ខែមករាបានអនុម័តលើសេចក្តីសន្និដ្ឋាន យល់ព្រមលើអាទិភាពថ្មីក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្ររបស់អង្គការសហប្រជាជាតិ(UN) -សហភាពអឺរ៉ុប (EU) ស្តីពីប្រតិបត្តិការសន្តិភាពនិងការគ្រប់គ្រងវិបត្តិ សម្រាប់ដំណាក់កាល ២០២២-២០២៤។

រូបភាព៖ Reuters

សេចក្តីប្រកាសដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបបានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់ EU និងប្រទេសជាសមាជិក ក្នុងការរក្សាសណ្តាប់ធ្នាប់ពហុភាគីដោយផ្អែកលើច្បាប់ ជាមួយអង្គការសហប្រជាជាតិជាមជ្ឈភាព ហើយបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាង EU និង UN ក្នុងការរក្សាសន្តិភាព គ្រប់គ្រងវិបត្តិស៊ីវិលប៉ូលីសនិងយោធា។ ក្រុមប្រឹក្សាបានស្វាគមន៍ការពង្រីកនៃអាទិភាព ដែលមានគោលបំណងឆ្លើយតបកាន់តែមានប្រសិទ្ធភាពចំពោះបញ្ហាប្រឈមជាសាកលនិងការគំរាមកំហែងដែលកំពុងវិវត្ត៍ដូចជាការប្រែប្រួលអាកាសធាតុ ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ បច្ចេកវិទ្យាលោតផ្លោះ និងព័ត៌មានមិនពិត។ ក្រុមប្រឹក្សាបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ នឹងជួយសហភាពអឺរ៉ុបពង្រឹងតួនាទីរបស់ខ្លួន ចំពោះសន្តិសុខពិភពលោក ដើម្បីគាំទ្រលទ្ធិពហុភាគីប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បន្តសកម្មភាពនៅកិច្ចប្រជុំ WEF Davos ២០២២

នៅក្នុងជំនួបទាំងនេះ ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានចែករំលែកនូវទស្សនៈ និងទិសដៅអភិវឌ្ឍន៍របស់វៀតណាម ក្នុងនោះមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

Top