• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

EU ឯកភាពគ្នាលើបទប្បញ្ញត្តិគ្រប់គ្រង AI ដ៏ទូលំទូលាយដើមដំបូងនៅលើពិភពលោក

EU ឯកភាពគ្នាលើបទប្បញ្ញត្តិគ្រប់គ្រង AI ដ៏ទូលំទូលាយដើមដំបូងនៅលើពិភពលោក
រូបថត៖ AP

នាថ្ងៃទី ៨ ខែធ្នូ បន្ទាប់ពីពិភាក្សាអស់រយៈពេល ៣៦ ម៉ោង ប្រទេសជាសមាជិក និងសមាជិកសភាសហភាពអឺរ៉ុប (EU) បានសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីបទប្បញ្ញត្តិទូលំទូលាយដើមដំបូង ដើម្បីគ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI)។ ស្នងការទីផ្សារផ្ទៃក្នុងរបស់ EU លោក Thierry Breton បានបញ្ជាក់ថា តាមរយៈការឈានដល់កិច្ចព្រមព្រៀងនយោបាយស្តីពីច្បាប់ AI សហភាពអឺរ៉ុបបានក្លាយទៅជាទ្វីបដំបូងគេដែលបង្កើតបទប្បញ្ញត្តិច្បាស់លាស់លើការប្រើប្រាស់បច្ចេកវិទ្យានេះ។ ច្បាប់នេះគឺជាមូលដ្ឋានគ្រឹះ សម្រាប់ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្ម និងអ្នកស្រាវជ្រាវរបស់សហភាពអឺរ៉ុបដឹកនាំការប្រណាំងពិភពលោក ដើម្បីបង្កើត AI ដែលអាចជឿទុកចិត្តបាន។

នៅលើបណ្តាញសង្គម ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ ដោយវាយតម្លៃថាវាជាក្របខ័ណ្ឌច្បាប់តែមួយគត់ដើម្បីអភិវឌ្ឍន៍ AI ដែលអាចជឿទុកចិត្តបាន ដើម្បីសុវត្ថិភាព និង ផលប្រយោជន៍ជាមូលដ្ឋានរបស់មនុស្ស និងអង្គភាពអាជីវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top