• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី

ក្នុងក្របខ័ណ្ឌនៃវេទិកាអភិវឌ្ឍន៍ជើង ហោះហើរអាស៊ីឆ្នាំ ២០២២ - Routes Asia ២០២២ នារសៀលថ្ងៃទី ៥ ខែមិថុនា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានរៀបចំវេទិកា “Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី”។
  ទិដ្ឋភាពនៃវេទិកា (រូបថត៖ nhandan.vn)  

ចូលរួមក្នុងវេទិកានេះ មានប្រតិភូជាង៨០នាក់ តំណាងឲ្យបណ្តាក្រុមហ៊ុនអាកាស ចរណ៍ ទីភ្នាក់ងារទេសចរណ៍អន្តរជាតិ សម្ព័ន្ធក្រុមហ៊ុន និងសមាគមទេសចរណ៍នានានៅទ្វីបអាស៊ី។    

នៅក្នុងវេទិកានេះ គណៈប្រតិភូបានផ្លាស់ប្តូរ និងពិភាក្សាអំពីសក្តានុពលនៃវិស័យទេសចរណ៍ទីក្រុង Da Nang ; កសាងគម្រោងរៀបចំមជ្ឈមណ្ឌលដឹកជញ្ជូននៅភូមិសាស្ត្រទីក្រុង; សមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិ Da Nang ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ និងគម្រោងមួយចំនួនដែលអំពាវនាវឱ្យមានការវិនិយោគលើតំបន់បច្ចេកវិទ្យាខ្ពស់នៃទីក្រុង Da Nang ក្នុងវិស័យអាកាសចរណ៍ និងអវកាសដូចជា៖ មជ្ឈមណ្ឌលថែទាំ និងជួសជុលយន្តហោះ; សាលាបណ្តុះបណ្តាលអ្នកបើកយន្តហោះ និងវិស្វកម្មអាកាសចរណ៍។

វេទិកា “ទីក្រុង Da Nang - គោលដៅប្រកបដោយសក្តានុពលនៃទ្វីបអាស៊ី” ត្រូវបានរៀបចំឡើងដើម្បីផ្សព្វផ្សាយអំពីសក្តានុពល គុណសម្បត្តិ និងឱកាសវិនិយោគរបស់ទីក្រុង ក្នុងវិស័យអាកាសចរណ៍ អវកាស និង Logistic ; ឧទ្ទេសនាមនូវសមត្ថភាពហេដ្ឋារចនាសម្ព័ន្ធនៃអាកាសយានដ្ឋានអន្តរជាតិ Da Nang ចាប់ពីឆ្នាំ ២០២១ រហូតដល់ឆ្នាំ ២០៣០។ វេទិកានេះក៏មានសារៈសំខាន់ពិសេសក្នុងបរិបទដែលទីក្រុងកំពុងអនុវត្តដំណោះស្រាយដើម្បីលើកកម្ពស់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ក្រោយរយៈពេលជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top