• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Da Nang ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍​មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិជាមួយដៃគូសិង្ហបុរី

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីក្រុង Da Nang លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang (ថ្មី) និងលោក Andy Khoo អគ្គនាយកសារជីវកម្ម Teme Holdings Pte. Ltd (សិង្ហបុរី) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណៈកម្មាធិការប្រជាជនទីក្រុង និងសារជីវកម្ម Teme Holdings Pte. Ltd ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang ។

តាមនោះ សារជីវកម្មនឹងសម្របសម្រួលជាមួយទីក្រុងដើម្បីអនុវត្តគម្រោង វិនិយោគយុទ្ធសាស្ត្រលើវិស័យហិរញ្ញវត្ថុ សេវាកម្មហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ទីក្រុង កីឡាទំនើប និងតំបន់ពាណិជ្ជកម្មសេរីទីក្រុង Da Nang។

លោក Ho Ky Minh អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Da Nang និងលោក Andy Khoo អគ្គនាយកសារជីវកម្ម Teme Holdings Pte. Ltd ប្រគល់អនុស្សរណៈយោគយល់គ្នា។ រូបថត៖ VOV

មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុង Da Nang ត្រូវបានតម្រង់ទិសដើម្បីក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុក្នុងតំបន់ បម្រើតម្រូវការធ្វើសមាហរណកម្មនិងតភ្ជាប់លំហូរមូលធនអន្តរជាតិ។ មជ្ឈមណ្ឌលនេះ នឹងដំណើរការនៅក្នុងតំបន់ដាច់ដោយឡែក អនុវត្តយន្តការគ្រប់គ្រងប្រកបដោយភាពបត់បែន និងមានគោលនយោបាយអនុគ្រោះពិសេស ផ្នែកពន្ធ ហិរញ្ញវត្ថុ និងច្បាប់សំដៅទាក់ទាញអង្គការហិរញ្ញវត្ថុសកល។ បច្ចុប្បន្ននេះ នីតិវិធីច្បាប់ ផែនការ និងយន្តការពិសេសកំពុងត្រូវបានសុក្រឹត្យដើម្បីឆាប់អនុវត្តការសាងសង់ក្នុងដំណាក់កាលឆ្នាំ ២០២៥-២០៣០៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top